គែ​លី ប្រ៊ូ​ក តារា​ម៉ូ​ដែល​ស្អាត​ជាងគេ​នៅ​អង់គ្លេស

នាង​គែ​លី ប្រ៊ូ​ក ជាប់​ចំណាត់ថ្នាក់​ទី​១​ក្នុង​បញ្ជី​តារាង​ស្រី​ស្អាត​១០​នាក់ ដែល​រៀបចំ​ឡើង​ដោយ​គេហទំព័រ The Richest ។ តារា​ម៉ូ​ដែល និង​សម្តែង​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​សម្រស់​ជា​ច្រើន​លើក​ច្រើន​សា​លើ​ទស្សនាវដ្តី និង​កាសែត​ជាដើម ។

គែ​លី ប៊្រូក មាន​កម្ពស់​១,៦៨​ម៉ែត្រ និង​ទម្ងន់​៦៦​គីឡូក្រាម សក់​ពណ៌​ត្នោត និង​ភ្នែក​ពណ៌​ត្នោត ។ គែ​លី ប្រ៊ូ​ក ចាប់ផ្តើម​អាជីព​សម្តែង​ភាពយន្ត​តាំងពី​អាយុ​៧​ឆ្នាំ​មក​ម៉្លេះ ជាមួយ​លោក Jason Statham ។

ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់ និង​ត្រគាក​របស់​នាង​គែ​លី ប្រ៊ូ​ក ធ្វើ​ឱ្យ​អ្នកគាំទ្រ​ឈ្លក់​វង្វេង​។ ទំហំ​អាវទ្រនាប់​របស់​នាង​គឺ​៣៤E ទំហំ​ដើមទ្រូង ៣៩​អ៊ីញ ចង្កេះ​២៨​អ៊ីញ និង​ត្រគាក​៣៧​អ៊ីញ​។ ជា​ពិសេស​ពេល​ស្លៀក​ឈុត​ប៊ី​គី​នី ហែល​ទឹក ម្តង​ៗ​សម្រស់​របស់​នាង​គែ​លី ប្រ៊ូ​ក គាប់​ភ្នែក​មហាជន សូ​ម្បី​តែ​បុរស​មានគ្រួសារ​ក៏​ទ្រាំ​មិន​សរសើរ​សម្រស់​របស់​នាង​មិន​បាន​ដែរ ។

គូស្នេហ៍​របស់​នាង​គែ​លី ប្រូ​៊​ក មាន​ដូច​ជា​លោក Jason Statham  (១៩៩៨-២០០៤), Billy Zane (២០០៤-២០០៨), Toms Evans (២០១០-២០១៣) និង​លោក David McIntosh (២០១៤) ។

ចំណែក​តារា​ស្រី​ស្រស់​ស្អាត​៩​នាក់​ទៀត រួម​មាន​នាង​ហ្គី​ម​ម៉ា អាត​ឃី​ន​សុ​ន ជាប់​ចំណាត់ថ្នាក់​លេខ​២ ។ នាង​ឡូ​ស៊ី ភី​ន​ឌើ លេខ​៣ ។ នាង​ជេ​ស៊ី​កា ជេន​ឃ្លី​ម៉េ​ន លេខ​៤ ។ នាង​សូ​ផី ហូ​វ៉ា​ត​លេខ​៥ ។ នាង​រូ​ស៊ី ជូន​លេខ​៦ ។ នាង​ឃី​ឡី ហា​ហ្សេ​ល លេខ​៧ ។ នាង​ស្តា​សី ផូ​ល លេខ​៨​។ នាង​ហូ​លី ផើ​ស៍ លេខ​៩ និង​នាង​អ៊ីម​ម៉ា ហ្គ័​រ​វើ លេខ​១០ ៕