គ្រូពេទ្យ​ចម្លងអេដស៍នៅឃុំរកា ជាប់គុក២៥ឆ្នាំ និងសងជំងឺ​ចិត្ត​ជនរងគ្រោះ១​គ្រួសារ​ ២លាន ទៅ​ជាង១០​​​លានរៀល

ខេត្តបាត់ដំបង ៖ ទីបំផុត​ទៅ គ្រូពេទ្យ​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង គ្រូពេទ្យ​យ៉ែ​ម ជ្រិ​ន បាន​ត្រូវ​ចៅក្រម​ប្រកាស​ទោស ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ដល់​គ្រួសារ​ជន​រង​គ្រោះ ក្នុង​១​គ្រួសារ​ៗ​ចាប់ពី​២​លាន ទៅ​ជាង​១០​លាន​រៀល ដោយ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ «​ទារុណកម្ម​មាន​ស្ថាន​ទម្ងន់ទោស​» ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ការ​ប្រកាស​ទោស​គ្រូពេទ្យ​ចម្លង​មេរោគ​អេ​ដស៍ បង្ក​សោកនាដកម្ម​អ្នក​ភូមិ​រកា​នា​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ធ្នូ ២០១៥ នេះ គេ​ពុំ​ឃើញ​មាន​វត្តមាន​ជន​រង​គ្រោះ ឬ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចូលរួម​ស្តាប់​ការ​ប្រកាស​ទោស​នេះ​ទេ ។

ចុង​ក្រោយ ការ​ប្រកាស​ទោស​របស់​ចៅក្រម គឺ​បាន​ទុក​ពេល​ឱ្យ​ជនជាប់ចោទ ឬ​ជន​រង​គ្រោះ​អាច​ប្តឹង​ទៅ​ឧទ្ធរណ៍​បាន ប្រសិនបើ​មិន​ពេញចិត្ត ។ គួររំលឹកថា គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ដែល​ចម្លង​មេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា បញ្ជូន​ដល់​តុលាការ​ហើយ