វីដេអូរន្ធត់ ក្មេងស្ទាវ វាយក្មេងប្រុសរងគ្រោះម្នាក់ ក្នុងថ្នាក់រៀន យ៉ាងដំណំ នឹងបំពង់ទីបដែក (មានវីដេអូ)

ចិន៖ វីដេអូដ៏រន្ធត់មួយ បង្ហាញពីក្មេងប្រុសជំទង់ម្នាក់ ត្រូវបានក្មេងប្រុស ២នាក់ទៀត វាយនឹងបំពង់ទីបដែកយ៉ាងសាហាវ  នៅឯអនុវិទ្យាល័យមួយ ក្នុងទីក្រុង Danjiangkou ភាគកណ្តាលប្រទេសចិន។

បើតាមសេចក្តីរាយការណ៏របស់កាសែត People's Daily Online បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ត្រូវបានវាយដោយបំពង់ទីបដែក ចំនួន២៤ដង រហូតដល់វៀចបំពង់ទីបដែកនោះ ទើបពួកគេឈប់ ក៏ប៉ុន្តែក្មេងប្រុសដែលជាជនរងគ្រោះនោះ មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។

សេចក្តីរាយការណ៏បានបន្តទៀតថា ហេតុការណ៏នេះបានកើតឡើងកាលពីសប្តាហ៏មុន ហើយក្មេងប្រុស២នាក់ ដែលជាជនដៃដល់ នៅមិនទាន់បានរកឃើញអត្តសញ្ញាណនៅឡើយទេ ដោយគេគ្រាន់តែដឹងថាពួកគេជាក្មេងដែលរៀនវិទ្យាល័យជាមួយជនរងគ្រោះ គ្រាន់តែរៀនថ្នាក់ខុសគ្នា។

មូលហេតុត្រូវបានគេដឹងថា ដោយសារក្មេងប្រុសរងគ្រោះ និយាយប៉ះពាល់ជនដៃដល់ ទើបធ្វើឲ្យជនដៃដល់ខឹងយ៉ាងខ្លាំង រហូតដល់ហៅបក្សពួកមកវាយសំពងបែបនេះ។

ចំណែកនៅលើបណ្តាញសង្គម Weibo របស់ចិន អ្នកប្រើប្រាស់ជាច្រើនបានខឹង បន្ទាប់ពីបានមើលវីដេអូរន្ធត់ និងឃោរឃៅនេះរួច។ ពេលនេះ ប៉ូលិសកំពុងសើុបអង្កេត ហើយមានព័ត៌មានលេចលឺមកថា ក្មេងប្រុសបង្កហេតុទាំង ២នាក់ ដែលជាជនដៃដល់ នៅតែទៅរៀនជាធម្មតា ខណ:ដែលក្មេងប្រុសរងគ្រោះ មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ៕

វីដេអូរន្ធត់ ក្មេងស្ទាវ វាយក្មេងប្រុសរងគ្រោះម្នាក់ ក្នុងថ្នាក់រៀន យ៉ាងដំណំ នឹងបំពង់ទីបដែក (មានវីដេអូ)
វីដេអូរន្ធត់ ក្មេងស្ទាវ វាយក្មេងប្រុសរងគ្រោះម្នាក់ ក្នុងថ្នាក់រៀន យ៉ាងដំណំ នឹងបំពង់ទីបដែក (មានវីដេអូ)

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • វីដេអូរន្ធត់ ក្មេងស្ទាវ វាយក្មេងប្រុសរងគ្រោះម្នាក់ ក្នុងថ្នាក់រៀន យ៉ាងដំណំ នឹងបំពង់ទីបដែក (មានវីដេអូ)已关闭评论
  • 368 views
  • Hide Sidebar
    A+
Publish on:2015/12/03  Category:ប្លែកៗ