ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)

ឥណ្ឌា៖ ក្មេងស្រីអាយុ១៨ខែម្នាក់ មានជំងឺចម្លែកម្យ៉ាង បណ្តាលឲ្យនាងឃ្លានមិនឈប់ឈរ ចេះតែញុាំនិងឡើងគីឡូស្រឺតៗ រហូតក្លាយជាក្មេងម្នាក់ ក្នុងចំណោមប្រភេទក្មេងធ្ងន់ បំផុតលើលោក។

ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)

ក្មេងស្រីឈ្មោះ Aliya Saleem អាយុ ១៨ខែ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នា នៅជុំវិញពិភពលោក នៅពេលដែល វីដេអូបង្ហាញពីទំហំរូបរាង យ៉ាងធំសម្បើមរបស់នាង ត្រូវបានបង្ហោះនៅលើយូធូប មានអ្នកចូលទស្សនារហូតដល់ ២១លានដងឯណោះ។

នាង Aliya បានចាប់កំណើត និងមានទំងន់ ៤គីឡូក្រាម ប្រហាក់ប្រហែលនឹងក្មេងធម្មតា ដ៏ទៃទៀត ប៉ុន្តែនាងបានចាប់ផ្តើមផ្ទុះទំងន់ស្រឺតៗ ចាប់ពីអាយុបាន៣ខែមក។ ដោយអាយុត្រឹម ១៨ខែប៉ុណ្ណោះ នាងបានកើនទំងន់រហូតដល់ ២៥គីឡូក្រាម គឺស្មើនឹង២ដងនៃទំងន់មធ្យម របស់ក្មេងអាយុ២ឆ្នាំ។

ម្តាយរបស់ Aliya ឈ្មោះ Shabnam Parveen អាយុ ២៥ឆ្នាំ និង Mohammad Saleem អាយុ ២៨ឆ្នាំ បានឲ្យដឹងថា ពួកគាត់កំពុងមានបញ្ហា ក្នុងការផ្តល់ចំណីអាហារ ទៅដល់កូនស្រីរបស់ខ្លួនយ៉ាងខ្លាំង ដោយពួកគាត់រកចំណូលបានត្រឹម ជិត៣ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយកូនស្រីរបស់ខ្លួន តែងតែទាមទារ ញុាំនេះញុាំនោះរហូត ឥតឈប់ឈរ។ មិនតែប៉ុណ្ណោះពួកគាត់ក៏ត្រូវទិញសម្លៀកបំពាក់ថ្មីៗ ឲ្យនាងជាប្រចាំផងដែរ ដើម្បីឲ្យនាងអាច ស្លៀកពាក់ ទៅតាមទំហំរូបរាង របស់នាង ដែលចេះតែរីកមាឌយ៉ាងឆាប់រហ័សដូច្នេះ។

អ្នកស្រី Shabnam បានឲ្យដឹងទៀតថា គាត់មានការឈឺចាប់ផ្លូវចិត្ត និងបានបារម្ភពីអាការៈរបស់ Aliya ជាខ្លាំងព្រោះថា ពីមុនកូនស្រីម្នាក់ទៀតរបស់គាត់ ឈ្មោះ Simran អាយុ១ឆ្នាំកន្លះ មានទម្ងន់ដល់ទៅ ២៤គីឡូក្រាម ប្រហាក់ប្រហែលនឹង Aliya ដែរ ប៉ុន្តែនៅពេលមួយដែលនាង កំពុងញុាំអាហារសុខៗ នាងក៏បានដាច់ខ្យល់ស្លាប់តែម្តង។

ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្វីដែលធ្វើឲ្យ Aliya ចេះតែឃ្លាន និងញុាំមិនឈប់ឈរយ៉ាងនេះ គឺដោយសារតែនាង មានផ្ទុកនូវជំងឺម្យ៉ាងចម្លែក និងកម្របំផុតមួយប្រភេទឈ្មោះ Prader-Willi syndrome ដែលវានឹងបណ្តាលឲ្យមនុស្សពិបាកក្នុងការសិក្សា លូតលាស់ខុសធម្មតា និងមានចំណង់អាហារមិនឈប់ឈរ។ ដោយសារតែនាងធ្លាប់មានបងប្អូន ដែលមានអាការៈដូចគ្នាយ៉ាងនេះ គឺវាអាចឆ្លងតាមហ្សែនតំណរពូជ ក៏អាចថាបាន។ ហើយជំងឺប្រភេទនេះ ទាមទារឲ្យមានការពិនិត្យមើល ក៏ដូចជាការធ្វើតេស្តជាច្រើន ដើម្បីស្វែងរកនូវដើមហេតុ និងមូលហេតុឲ្យបានជាក់លាក់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)
ក្មេងស្រី អាយុទើប ១ឆ្នាំ ឃ្លានមិនឈប់ឈរ ឡើងដល់ ២៥គីឡូក្រាម មានជំងឺម្យ៉ាង ធ្វើឲ្យញុាំរហូតដល់ស្លាប់បាន (មានវីដេអូ)

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត