វិធីការពារមិនឲ្យមានផ្ទៃពោះ​​ក្រោយពេល​​រួមភេទរួច

អស់រយៈ​ពេលជា​ច្រើនឆ្នាំ​ទៅហើយដែលថ្នាំ​​ពន្យា​កំណើត​​មានការ​ពេញ​និយម​សម្រាប់​គូស្នេហ៍​ដែលមិន​ទាន់ចង់​​បានកូន។ប៉ុន្តែបច្ចុប្បន្ននេះមានជម្រើស​ជាច្រើន​ដែលបុរសនិងស្ត្រី​អាច​ជ្រើសរើស​បានប្រសិនបើ​​ពួកគេ​មិនទាន់​ចង់ចាប់​​ផ្តើមបង្កើត​គ្រួសារថ្មី។

 

វិធីការពារមិនឲ្យមានផ្ទៃពោះ​​ក្រោយពេល​​រួមភេទរួច

ការមានផ្ទៃពោះជាជំហ៊ានមួយដ៏ធំនៅក្នុងជីវិតគូស្វាមីភរិយា។
គូស្វាមីភរិយាច្រើនជាង ១០០% ត្រូវតែមានកូន តែទោះបី​​ជាយ៉ាងណា​ក៏ដោយ​ ការមាន​ផ្ទៃពោះ​​ដោយចៃដន្យ​មិនអាច​ផ្លាស់ប្តូរ​​បានឡើយ​ ប្រសិនបើ​គ្មានការ​ការពារ​ឲ្យបាន​ត្រឹមត្រូវ។

ត្រូវតែមានថ្នាំពន្យាកំណើតជាដាច់ខាតក្រោយពេល​រួមភេទ​ប្រសិន​បើអ្នក​មិនចង់​ឲ្យមាន​ផ្ទៃពោះ។កាលពីមុនស្ត្រីមាន​កាតព្វកិច្ច​ត្រូវលេបថ្នាំឬជ្រើស​យក​សមាសធាតុ​ធម្មជាតិ​​ដែល​ការពារ​ពីកា​រមានផ្ទៃពោះប៉ុន្តែ​សព្វថ្ងៃ​បុរស​ក៏អាច​ប្រើវិធី​​ដើម្បី​ការពារ​មិនឲ្យ​ស្ត្រីមាន​ផ្ទៃពោះ​បានដែរ។បុរស​​អាច​ប្រើ​​ស្រោម​អនាម័យ​ ហើយក៏​អាចលេប​ថ្នាំគ្រាប់​ផងដែរប៉ុន្តែ​អ្នកវិទ្យា​សាស្ត្រ​​ជាច្រើន​មិនទាន់​បានបង្ហាញ​​ពីប្រភេទ​ថ្នាំគ្រាប់​ទាំងនេះ​ឲ្យបាន​ត្រឹមត្រូវនិង​​សុវត្ថិភាព​នៅឡើយទេ។

ដើម្បីការពារពីការមានផ្ទៃពោះ ស្ត្រីគួរតែអនុវត្តតាមវិធីពន្យាកំណើត។អ្នកជំនាញ​បាន​និយាយថាស្ត្រីគួរតែ​ចៀសវាង​ការទទួល​ទានថ្នាំគ្រាប់​ដោយ​មិនបាន​ឯកភាព​ពីអ្នក​​ជំនាញព្រោះ​ថ្នាំគ្រាប់​​មានផល​ប៉ះពាល់​អាក្រក់​អាចបំផ្លាញ​ឱកាស​នៃការ​មាន​ផ្ទៃពោះ​ទៅថ្ងៃ​អនាគត។​ ដូច្នេះខាងក្រោមនេះ​ជាអ្វី​ដែល​គូស្វាមី​ភរិយា​ត្រូវធ្វើក្រោយ​​ពេល​បង្កាត់​ភ្លើងស្នេហ៏​ដោយមិន​បានការពារ៖

ថ្នាំគ្រាប់
ស្ត្រីភាគច្រើនលេបថ្នាំពន្យាកំណើតជាបន្ទាន់។តែទោះ​​ជាយ៉ាងណា​ ថ្នាំគ្រាប់​តូចមួយនេះ​មានផល​ប៉ះពាល់​ជាច្រើន​ដូចជាធ្វើឲ្យ​​ចេញឈាម,ឈឺពោះនិងឈឺសុដន់,ស្ត្រីនៅតែ​ត្រូវការ​លេបថ្នាំ​គ្រាប់ដើម្បី​ការពារ​ការ​មានផ្ទៃពោះ។ថ្នាំពន្យា​កំណើត​​ក្រោយពេល​រួមភេទ​រួចពិត​ជាមាន​ប្រសិទ្ធិភាពនិងគួរតែ​ទទួលទាន​ក្នុងរយៈ​ពេលតិចជាង៤៨ម៉ោង។ថ្នាំគ្រាប់នេះ​នឹងរារាំង​ដល់ការ​បង្កកំណើត។​

វិធីពន្យាកំណើត
ឧបករណ៏មួយមានសុវត្ថិភាពនិងជាវិធី​ពន្យាកំណើត​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​ស្ត្រី។ឧបករណ៏នេះ​ធ្វើពីជ័រ​ប្លាស្ទិច​មានរាង​ជាអក្សរ T​​ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ស្បូន​របស់ស្ត្រី។ទាមទារ​ឲ្យមាន​ការវះកាត់​តិចតួច​ដោយ​អ្នកជំនាញ។ក្រោយ​ពេល​​ដាក់បញ្ចូល​ឧបករណ៍​នេះរួច​ ឱកាស​​នៃការ​មាន​ផ្ទៃពោះ​មាន/១លាន។តែទោះបី​​ជាយ៉ាងណា​​ឧបករណ៍នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ស្បូន​ស្ត្រី​​ក្នុង​រយៈពេល៧២ម៉ោងដើម្បី​ការពារ​ពីការ​មានផ្ទៃពោះ​ដោយ​ចៃដន្យ។

បើទោះបីជាយ៉ាងណាក៏ដោយយល់ល្អ​​ត្រូវ​ប្រឹក្សា​ជាមួយ​នឹងអ្នក​ជំនាញ​ផ្នែករោគ​ស្ត្រី មុន​នឹងគិត​ដល់ការ​ប្រើ​វិធីពន្យា​កំណើត​ក្រោយ​ពេល​រួមភេទរួច៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

 

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!