សញ្ញា​ដែល​អាច​បញ្ជាក់​ថា​អ្នក​កំពុងតែ​មាន​បញ្ហា​ខ្វះ​សម្ពាធ​ឈាម

សញ្ញា​ដែល​អាច​បញ្ជាក់​ថា​អ្នក​កំពុងតែ​មាន​បញ្ហា​ខ្វះ​សម្ពាធ​ឈាម

​ការ​ខ្សោយ​សម្ពាធ​ឈាម​ឬ​ចុះ​ទាប​ហាក់បីដូច​ជា​រឿង​មួយ​ដែល​មនុស្ស​យើង​ចង់បាន​ណាស់​។ ទោះបីជា​យ៉ាងនេះក្តី សម្រាប់​មនុស្ស​ភាគច្រើន ការ​ខ្សោយ​សម្ពាធ​ឈាម​អាច​បណ្តាលឱ្យ​វិលមុខ និង​សន្លប់​បាន​។ ចំពោះ​ករណី​ធ្ងន់ធ្ងរ​វិញ វា​ក៏​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​ដែរ​។

​ទោះបីជា​សម្ពាធ​ឈាម​មាន​ការប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ក៏​ដោយ ក៏​ជា​ទូទៅ​សម្ពាធ​ឈាម​ខាងលើ ឬ Systolic Blood Pressure គឺ​ចាប់ពី ៩០​ចុះ និង​សម្ពាធ​ឈាម​ខាងក្រោម ឬ Diastolic Blood Pressure ចាប់ពី ៦០​ចុះ គឺ​ត្រូវបាន​ចាត់ទុក​ថា​ខ្សោយ​សម្ពាធ​ឈាម​ហើយ​។

អ្នកខ្លះ ការ​ខ្សោយ ឬ​ខ្វះ​សម្ពាធ​ឈាម​អាច​ជា​សញ្ញា​នៃ​បញ្ហា ឬ​ជំងឺ​អ្វីមួយ ជាពិសេស​នៅពេល​វា​ថយចុះ​ភ្លាមៗ ឬ​មាន​ជាប់​ទាក់ទង​នឹង​សញ្ញា​ដូចខាងក្រោម​នេះ​៖
•​    ​វិលមុខ​
•​    ​សន្លប់ (​ខ្យល់គរ​)
•​    ​កង្វះ​ការ​ផ្ចង់​អារម្មណ៍​
•​    ​ស្រវាំងភ្នែក​
•​    ​ចង្អោ​រ​
•​    ​ត្រជាក់​ស្បែក ឬ​ស្បែក​ស្លេកស្លាំង​
•​    ​ដក​ដង្ហើមញាប់​
•​    ​អស់កម្លាំង​
•​    ​បាក់​ទឹកចិត្ត​
•​    ​ស្រេកទឹក​។​

ពេល​ដែល​ត្រូវ​ជួប​ពេទ្យ​
មាន​ករណី​ច្រើន​ណាស់​ដែល​ថា​ការ​ខ្សោយ​សម្ពាធ​ឈាម​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​។ បើសិនជា​អ្នក​នៅ​តែ​មាន​សម្ពាធ​ឈាម​ចុះ​ទាប តែ​មាន​អារម្មណ៍​ធម្មតា គ្រូពេទ្យ​ទំនងជា​ត្រូវ​ការតាមដាន​លើ​រូបអ្នក​បន្ថែម​ក្នុង​ពេល​ពិនិត្យ​រាងកាយ​។

​ទោះបីជា​មាន​ការ​វិលមុខ​ម្តង​មួយ​កាល​ប្រហែល​ជា​បញ្ហា​តិចតួច​នោះ វា​អាច​ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​តិចតួច​ដោយសារតែ​ដើរ​ហាលថ្ងៃ​ច្រើនពេក​។ ស្ថិតក្នុង​ស្ថានភាព​ទាំងនេះ វា​មិនមែន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ត្រូវ​ដឹង​ថា​សម្ពាធ​ឈាម​ចុះ​លឿន​ប៉ុនណា​ទៅ​វិញ​ទេ​។

យក​ល្អ​គួរតែ​ជួប​គ្រូពេទ្យ​បើសិនជា​អ្នក​ធ្លាប់មាន​រោគសញ្ញា​នៃ​ការខ្វះ​សម្ពាធ​ឈាម​ដោយសារតែ​វា​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ញឹកញាប់​ពេក​។ វា​ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការតាមដាន​រោគ​សញ្ញា​ថា ពេល​ណា​វា​កើតឡើង និង​មាន​អ្វីខ្លះ​៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។