ស្លឹក​ម្រុំ​មិន​ត្រឹមតែ​ស្ល ឆ្ងាញ់​ទេ តែ​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ដែរ​

ស្លឹក​ម្រុំ​មិន​ត្រឹមតែ​ស្ល ឆ្ងាញ់​ទេ តែ​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ដែរ​

​ស្លឹង​ម្រុំ​ផ្ទុក​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ដែល​អាច​ចាត់ទុកថា​ជា​ឱសថ​ធម្មជាតិ​មួយ​ដែរ​។ វា​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​យកចិត្តទុកដាក់ និង​ស្រាវជ្រាវ​ឃើញថា មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​។

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​យ៉ាងច្រើន​របស់​ស្លឹក​ម្រុំ​៖

  • ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​ច្រើន​ជាង​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​រហូតដល់​២​ដង​។
  • ​ចំពោះ​គ្រាប់​ម្រុំ​វិញ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល និង​សម្អាត​ជាតិពុល​ក្នុង​ទឹក​
  • ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​រុក្ខជាតិ​មួយ​នេះ​មាន​ច្រើន​ជាង​ផ្លែ​ចេក​រហូតដល់​៣​ដង​ឯណោះ​។
  • ​ផ្ទុក​វីតាមីន A ច្រើន​ជាង​ការ៉ុត​៤​ដង​។​
  • ​ជំនួយ​ដល់​ស្ត្រី​មាន​ក្នុង​ការផលិត​ទឹកដោះ​ឱ្យ​កូន​បៅ​បាន​កាន់តែ​ច្រើន​
  • ​ចំពោះតែ​ស្លឹក​ម្រុំ​ខ្ចីៗ​អាច​ព្យាបាល​ជំងឺ​ហឺត និង​ក្តៅខ្លួន​បាន​
  • ​ស្លឹក​ម្រុំ​ក៏​អាច​ព្យាបាល​បញ្ហា​ដំបៅ​បានដែរ​
  • ​ជំនួយ​ដល់​ការ​គេង​នៅពេល​យប់ ព្រោះ​វា​ជួយ​ឱ្យ​រាងកាយ​ធូរស្រាល​
  • ​សារធាតុ Phytochemical Compounds ជួយ​កាត់បន្ថយ​ការលូតលាស់​កោសិកា​មហារីក​
  • ​មាន​ប្រយោជន៍​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​តាមរយៈ​ការថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា​
  • ​ជំនួយ​ដល់​ការបង្កើន​មេ​ជីវិត​ឈ្មោល​
  • ​បំបាត់​អាការៈរលាក​សរសៃ​ចង​ឆ្អឹង​និង​សាច់ដុំ និង​សន្លាក់​
  • ​ជំនួយ​ដល់​សុខភាព​ភ្នែក​
  • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បំបាត់​ការឈឺ​ក្បាល ព្យាបាល​បញ្ហា​លើ​ស្បែក និង​គ្រប់គ្រង​សម្ពាធ    ឈាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។