ពិតជា​ឡូយ​មែន មិន​ដល់​១​នាទី​ផង​អាច​គេង​លក់បាន​!!!

ពិតជា​ឡូយ​មែន មិន​ដល់​១​នាទី​ផង​អាច​គេង​លក់បាន​!!!

​តើ​អ្នក​កំពុងតែ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នៅ​ពេលយប់​មែន​ទេ​? ពេល​នេះ​វេជ្ជបណ្ឌិត Andrew Weil ប្រហែលជា​អាច​ជួយ​បាន​។ ចូរ​ព្យាយាម​សាកល្បង​ប្រើ​វិធី​របស់​គាត់​បើសិនជា​វា​អាច​ជួយ​អ្នក​បាន​។

​ក្បាច់​យោ​ហ្គា និង​វិធីសាស្ត្រ​ដកដង្ហើម​របស់​វេជ្ជបណ្ឌិត Weil នោះ​ហៅថា 4-7-8 Exercise​។ គាត់​និយាយ​ថា វិធីសាស្ត្រ​មួយ​នេះ​គឺ​សាមញ្ញ និង​ងាយស្រួល​អាចធ្វើ​នៅ​គ្រប់​ទីកន្លែង​បាន​។ វា​ក៏​មិន​ត្រូវការ​ពេល​យូរ និង​ត្រូវការ​ឧបករណ៍​អ្វី​ដែរ​។

ចូរ​ដក​ដង្ហើមចេញ​តាម​មាត់​ដោយ​បញ្ចេញ​សម្លេង វ៉ូ​ស (Whoosh Sound)​។ ចូរ​បិទមាត់​វិញ និង​ដក​ដង្ហើមចូល​យឺតៗ​ខណៈ​ពេល​រាប់​ពី​មួយ​ដល់​បួន​។ ចូរ​ទប់​ដង្ហើម​វិញ​ដោយ​រាប់​ពី​មួយ​ដល់​ប្រាំពីរ បន្ទាប់​មក​ដកដង្ហើម​ចេញ​វិញ​យឺតៗ​ដោយ​បញ្ចេញ​សម្លេង​វ៉ូស និង​រាប់​ពី​មួយ​ដល់​ប្រាំបី​ម្តងទៀត​។

វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​កាត់បន្ថយ​ចង្វាក់​បេះដូង និង​បន្ធូរ​អារម្មណ៍​បាន​ស្រួល​។ វេជ្ជបណ្ឌិត Weil និយាយថា អ្នក​ត្រូវ​តែ​ផ្តោតអារម្មណ៍​ទៅលើ​របៀបរបប​ដកដង្ហើម​ខាងលើ​ឱ្យបាន​ត្រឹមត្រូវ និង​ដក​ដង្ហើមចូល​ឬ​ចេញ​ឱ្យបាន​ជ្រៅៗ​គ្រប់​ពេល​ទាំងអស់​៕
 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។