សុគន្ធ នីសា បារម្ភ​ខ្លាច​បាត់​ទីផ្សារ​

Sanofi

​ទោះបីជា​មិនអាច​ប្រជែង​ជាមួយ​តារាចម្រៀង មាស សុខ​សោភា ក៏ពិតមែន តែ​តារាចម្រៀង រូប​ស្រស់ សុគន្ធ នីសា នៅតែ​ជាតា​រា ដែលមាន​ប្រជាប្រិយភាព​នៅក្នុង​ផលិតកម្ម​ថោ​ន​។​ដើម្បី​តម្រូវ ទៅតាម​ទីផ្សារ​បច្ចុប្បន្ន សុគន្ធ នីសា បាន​ព្យាយាម​ហ្វឹកហាត់​ក្បាច់​រាំ​និង​តុបតែង​ខ្លួន​មិន​ចាញ់​តារាស្រករ​ក្រោយ​ប៉ុន្មាន​ឡើយ​។​ប៉ុន្តែ​ថ្មីៗ​នេះ គេ​បាន​កត់សំគាល់ឃើញ​នៅក្នុង​ផលិតកម្ម​ថោ​ន​មាន តារា​ស្រី វ័យ ក្មេងៗ​បាន​ហក់​ចូល​ជា​បន្តបន្ទាប់ ធ្វើអោយ សុគន្ធ នីសា ខ្វាយខ្វល់​មិនតិច​នោះទេ ព្រោះ​នាង​ខ្លាច​បាត់​ទីផ្សារ​។​

​សុគន្ធ នីសា ត្រូវបាន​គេ​ចាត់ទុកជា​តារា ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​និង​មាន​សម្លេង​ស្រទន់​ពិ​រោះ ដែល​អាច​ស្តាប់​បាន​ទាំង​មនុស្ស​វ័យ​កណ្តាល​និង​យុវវ័យ​។​ហើយ​ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារ សុគន្ធ នីសា ដែល​ទស្សនិកជនធ្លាប់តែ​ឃើញ​បង្ហើរ​សំនៀងបទ​បែប​មនោសញ្ចេតនា​អន្លង់​លន្លោច​នោះ បាន​ផ្លាស់​មក​ច្រៀង​បទ​បែ​បក​ន្ទ្រា​ក់​អារ​ម្ម​ណ៏ រួម​ជាមួយនិង​ការបញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ផងដែរ​ ។​ ចុងក្រោយ​នេះ​តារា​រូប​ស្រស់​ម្នាក់នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ប្លែក​អារ​ម្ម​ណ៏​តាមរយៈ​បទចម្រៀង​បែប​កំប្លុកកំប្លែង​របស់​នាង​។​ហើយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​មើលឃើញថា សុគន្ធ នីសា កាន់តែមានឈ្មោះ​បោះ​សម្លេង បើទោះបី​ជាមាន​តារា​វ័យក្មេង​រីកដុះដាល​ជា​បន្តបន្ទាប់​ក៏ដោយ​។

​បទ​ចម្រៀងដែល​កំពុង​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នោះ​គឺ​បទ​«​ពេលនេះ​ម៉ោង​នេះ​ខ្ញុំ​កំពុង​ខូចចិត្តជា​ទំងន់​» ដែល​ក្នុងនោះ នាង​សម្តែង​ជា​មនុស្ស​ស្រី ដែលមាន​សម្បុរ​ខ្មៅ​មិន​ស្អាត​។​​ ​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​មិនទាន់​ឃើញ សុគន្ធ នីសា មាន​បទ​ចម្រៀង​ថ្មីៗ នៅឡើយទេ​។​សូម្បីតែ​នៅតាម​ឆាក​ប្រគុំ​ត​ន្រី្ត​ក៏​គេ​មិនសូវ​ឃើញ​វត្តមាន​នាង​នោះដែរ​ ។​ ស្របពេល ដែល​តារា​វ័យក្មេង រូប​ស្រស់ស្អាត​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​ន​ជា​បន្តបន្ទាប់​ ។​ មានការ​និយាយថា ប្រសិនបើ​មិនមាន​អ្វីប្លែក តំ​​ណែង សុគន្ធ នីសា អាច​និង​ត្រូវ​អ្នកថ្មី​ឆក់​បាន​ ។​ មានការ​បង្ហើប​ថា ថ្មីៗ​នេះ​ខាង​ផលិតកម្ម កំពុងសម្រិតសម្រាំង​បទ​ចម្រៀងផ្តល់​ឪ​កាស​ដល់​អ្នកថ្មី​។​

ដោយឡែក សុគន្ធ នីសា បាន​ព្យាយាម​រិៈ​រក​អ្វី ដែល​ថ្មី​និង​ប្លែក​មិន​ថា បង្កើន​ក្បាច់​រាំ​និង​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​នោះទេ​។​មានការ​បង្ហើប​ថា សុគន្ធ នីសា ព្រួយបារម្ភ​មិនតិច​ទេ​។​រាល់ថ្ងៃនេះ នាងខំប្រឹងប្រែង​ខ្លាំងណាស់ ខ្លាច​ប្រជាប្រិយភាព​របស់​នាង​ធ្លាក់ចុះ​។​ទាក់ទង​នឹង​រឿងនេះអ្នកយកពត៌មាន​របស់​យើង​មិនអាច​ទាក់ទង​ជាមួយ សុគន្ធ នីសា បានទេ ​។​​​ ទូរស័ព្ទ​ចូល​ហើយ តែ​នាង​មិន​ទទួល​ឡើយ​ ។​ ជាមួយគ្នានេះ ក៏មានអ្នកខ្លះ​និយាយថា ចូលក្នុង​ផលិតកម្ម​ថោ​ន​ច្រើន​ឆ្នាំ​មកហើយ តែ​ប្រជាប្រិយភាពរបស់ សុគន្ធ នីសា មិនសូវ លោត​ដូច​នៅ​ផលិតកម្ម ហង្ស​មាស ដែលមាន​អតីត​ម្ចាស់​ស្នេ​ហ៏ សុខ ជំនោរ ជួយ​ជ្រោមជ្រែងតាមរយៈ​ការនិពន្ធ​បទ​ចម្រៀង ដែល​ត្រូវ​និង​សម្លេង​របស់​នាង​។​

បើតាម​ការបង្ហើប​ប្រាប់​ពី​សំណាក់​មិត្តភក្តិ ដែល​ជិតស្និទ្ធ​របស់ សុគន្ធ នីសា បានអោយដឹងថា ដើម្បី​ពង្រឹង ការងារ​ក្នុងស្រុក សុគន្ធ នីសា បាន​ច្រាន​ចោលការ​ចេញទៅ​សម្តែងនៅ​បរទេស​ជា​បន្តបន្ទាប់ ​។​ ប៉ុន្តែ​ឆ្នាំ​ថ្មី​ខាងមុខនេះ នាងមាន​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ក្រោយពី​អាក់ខាន​មួយរយៈ​មក​នោះ​។​ ​អ្វីដែល​គេ​បានកត់សម្គាល់​នោះ ទោះបីជា​តារា​សម្តែង​និង​បង្ហាញ​ម៉ូដ មាន​ច្រើន​ក៏ពិតមែន តែ​កន្លងមកគេ បាន​ចាប់​អារ​ម្ម​ណ៏​ឃើញថា អ្នក​ឃោសនា​ពាណិជ្ជកម្មផលិតផល​ធំៗ​ត្រូវបាន​ទៅលើ​តារាចម្រៀង​ល្បីៗ​ជា​អ្នក​ថតទៅវិញ មានដូចជា​លោក​ព្រាប សុវត្ថិ ឪ​ក សុគន្ធ​កញ្ញា សុខ ពិសី និង​សុគន្ធ នីសា ជាដើម ។​

មហាជនជាច្រើន​បាន​និយាយថា ការ​ជ្រើស​យក​តារាចម្រៀង​ល្បីៗ​ជា​អ្នក​ឃោសនា​ផលិតផល​នោះ អាច ទាក់ទាញ​ជាង​អ្នក​សម្តែង ​។​ ម្យ៉ាង​តារាចម្រៀង​ក៏មាន​រូប​សម្រស់​ស្រស់ស្អាត​និង​មានសមត្ថ​ភាពមិនចាញ់​តារា​សម្តែង​ប៉ុន្មាន​ដែរ​។ ជាក់ស្តែង សុគន្ធ នីសា ក៏​ជា​តារា ដែល​បង្ហាញមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន ដែលមាន​ទាំង​គ្រឿងសំអាង ភេសជ្ជៈ សំឡី​អនាម័យ​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផងដែរ​។ ដោយសារ សុគន្ធ នីសា ជាតា​រា​ដែលមាន​ការតុបតែង​ខ្លួន​សក្តិសម​និង​មិនសូវ​ពាក់ព័ន្ធ​និង​រឿង​អាស្រូវ​នានា​នោះ បានធ្វើអោយ តារា​រូប​ស្រស់​ម្នាក់នេះក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​មួយ ចំនួន​ដូចជា​សំឡី​អនាម័យ​Libresse និង​ជា​អ្នកតំណាងសម្រាប់​ជម្រុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា​របស់​អង្គការ​ស៊ី​ប៉ា កាលពីដើមឆ្នាំ​២០១៥​។​

​កាលពីពេល​ថ្មីៗ​នេះ នាង​ក៏​ត្រូវបាន​កម្មវិធី​ស្តាប់ចម្រៀង​ជាតិ​និង​អន្តរជាតិ mJams Pleng App ជ្រើសរើស​ជា​អ្នកតំណាង​ផងដែរ​ ។​ ក្នុងនោះ សុគន្ធ នីសា ជួយ​ផ្សព្វផ្សាយ mJams នេះ តាមរយៈ FB, Instagram ហើយក៏​មាន​ជា​វីដេអូ MV សម្រាប់ mJams និង​រូបថត​មួយចំនួនអាច​យកទៅ​ប្រើ​បាន​។​ ​ទោះបី​ជាមាន​វ័យ​ច្រើន​បន្តិច​ក៏ពិតមែន តែ សុគន្ធ នីសា នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​គួរ អោយ​សរសើរ តែ​ភាពស្រស់ស្អាត​ទាំងនេះ ត្រូវបាន​គេ​ដឹងថា មួយចំនួន​បានមកពី​ការ​កែកុន​ទៅតាមបច្ចេកវិជ្ជា​ទំនើប​ ។ ​តែ​យ៉ាងណា ថ្មីៗ​នេះ សុគន្ធ នីសា ធ្លាប់​ទទួលស្គាល់ថា ចង្ការ​របស់​នាង​មាន​បញ្ហាពិតមែន​។​

ក្នុងនោះ​ក៏មាន​ការ​និយាយថា ទម្រង់​មុខ​របស់ នីសា ប្រែប្រួល ក្រោយ​ចង្ការ​ធ្វើទុក្ខ ​។ ​អ្វីដែល​គេ​បាន​កត់ សម្គាល់​រហូត​ពេលនេះ​គឺ​មិនទាន់​ឃើញ សុគន្ធ នីសា ខ្វល់ខ្វាយ​រឿង​រៀបការ​ដូច​មិត្តភក្តិរួម​អាជីព​ឡើយ ទោះបីជា​គេ​ដឹងថា តារា​រូបនេះមាន​គូ​ស្នេ​ហ៏​ជា​អ្នករស់នៅ​សហរដ្ឋអាមេរិក លោក សាំ​បា ដែល​កំពុងមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត​ក្តី​។​សុធា​រៈ​ ​
​ ​ ​ ​ ​ ​ ​ ​

Related