តួឯក​ប្រុស «​ស្តេច​ស្វា ២០១៦» សុខចិត្ត​ឱប​ឈ្មោះ គោ​ចាស់​ស៊ី​ស្មៅ​ខ្ចី​

Sanofi

​តារា​សម្តែង​ប្រុស​ដ៏​ល្បីល្បាញ​របស់ ហុងកុង លោក អា​រ៉េ​ន ខ្វក ​(Aaron Kwok) ដែលជា​​តួ​ឯក​ប្រុស​ក្នុង​រឿង​ «​ស្តេច​ស្វា ឆ្នាំ​ ២០១៦» ហើយ​ត្រូវ​បាន​ទ​ស្សិក​ជន​ដឹងថា ​ឆ្នាំនេះ​លោក​មាន​អាយុ ៥០ ឆ្នាំ​ហើយ ​ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​តារា​រូបនេះ​មាន​គូរ​ស្រករ​នៅឡើយ​ទេ។

កាលពីពេល​ថ្មីៗ​នេះ​តារា​ប្រុស​វ័យ​ចំណាស់​រូបនេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់​ទៅដល់​អ្នកគាំទ្រ​ទាំងអស់​ដោយ​លោក​បាន​បង្ហោះ​រូបថត​ស្និត​ស្នាល​ជាមួយ​មិត្តស្រី​វ័យ ២៧​ឆ្នាំ​របស់លោក​ដែល​ថត​នៅលើ​រថយន្ត​ចូលទៅក្នុង​បណ្តាញ​សង្គម​ចិន Weibo ដោយបាន​សរសេរថា «​នេះ​ជា​ផ្លូវ​មួយ​ដែល​យើង​ធ្វើដំណើរ​ដោយ​សន្សឹមៗ​» ។



អា​រ៉េ​ន ខ្វក ក៏បាន​បញ្ចូល​រូបថត រួម​នឹង​សម្តី​ប៉ុន្មាន​ម៉ាត់​នេះ​ទៅក្នុង​គណនី Weibo មិត្តស្រី​របស់លោក​ផងដែរ​ដោយនៅ​សេចក្តី​បញ្ចប់​លោក​បានដាក់​សញ្ញា​បេះដូង​មួយ​ដែល​បញ្ជាក់​ពី​ភក្តីភាព​របស់លោក​ចំពោះ​នារី​ម្នា​កក់​នោះ ៕ កុសល​



  

Related