Justin Bieber បង្ហោះ​រូប​​ស្និទ្ធស្នាល​​ជា​មួយ Selena រំឭក​អនុស្សាវរីយ៍​​ចាស់

Justin Bieber បង្ហោះ​រូប​​ស្និទ្ធស្នាល​​ជា​មួយ Selena រំឭក​អនុស្សាវរីយ៍​​ចាស់

កាល​ពី​ម្សិលមិញ តារា​ចម្រៀង​កាណាដា Justin Bieberបាន​បង្ហោះ​រូប​ស្និទ្ធស្នាល​ពី​អតីតកាល​មួយ​សន្លឹក​ជាមួយ​អតីត​មិត្ត​ស្រី​ Selena Gomezចូល​ក្នុង​បណ្ដាញ​ Instagram។

 

Justin Bieber បង្ហោះ​រូប​​ស្និទ្ធស្នាល​​ជា​មួយ Selena រំឭក​អនុស្សាវរីយ៍​​ចាស់

 

រូប​មួយ​សន្លឹក​បង្ហាញ​ពី​តារា​វ័យ​ក្មេង​ទាំង​ពីរ​​អង្គុយ​លើ​ម៉ូតូ​​និង​បង្ហាញ​ពី​សកម្មភាព​ផ្អែមល្ហែម​ អំឡុងពេល​ពួក​គេ​​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ភ្ជាប់​ជាមួយ​រូប​តារា​ប្រុស​វ័យ​២១​ឆ្នាំ​បាន​សរសេរ​ថា៖”គ្រាន់​តែ​​រំឭក​ពី​អនុស្សាវរីយ៍​​ចាស់ កុំ​គិត​អ្វី​ផ្សេង”។

 

រូប​មួយ​សន្លឹក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ត្រឹម​រយៈ​ពេល​៧​ម៉ោង​រូប​នោះ​ទទួល​បាន​ការ​ Like ដល់​ទៅ​ជាង ១,២​លាន​។ Justin Bieberនិង Selena Gomezមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​​មុន​ពេល​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ​២០១៤។ ​​​​

 

 

Justin Bieber បង្ហោះ​រូប​​ស្និទ្ធស្នាល​​ជា​មួយ Selena រំឭក​អនុស្សាវរីយ៍​​ចាស់

 

 

ចុចអាន៖Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard