ស៊ុបដំឡូងបារាំងសាច់មាន់

មង្គល​ការ ​​​​​​​តែង​តែ​​​មាន​​មុខ​ម្ហូប​​យក​មក​​បង្ហាញ​ជូន​ទៅ​ដល់​​ប្រិយ​មិត្ត​​​ទាំង​អស់​​គ្នា​ ហើយ​​ថ្ងៃ​នេះ​​ផង​ដែរ​​គឺ​មាន​​មុខ​ម្ហូប​​ស៊ុប​ដំឡូង​​បារាំង​ ​ដែល​​មាន​​គ្រឿង​ផ្សំ​​និង​​វិធី​​ធ្វើ​ខុស​​ប្លែក​បន្តិចៗ ​ដូច្នេះ​​សូម​អនុវត្ត​ទាំង​អស់​គ្នា។

 

ស៊ុបដំឡូងបារាំងសាច់មាន់ 

+ គ្រឿងផ្សំ៖

- សាច់មាន់ ២៥០ក្រាមកាត់​ដុំៗ

- ដំឡូងបារាំង ២មើមចិត​ដុំៗ

- ខ្ទឹមក្រហម ១ដុំចិត

- ខ្ទឹមស ២កំពឹសចិត

- ខ្ញី ២ចំណិត

- សៀងឆា ១ស្លាបព្រាបាយ

- អំបិល បន្តិច

- ប្រេងឆា ២ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. ដំបូង​យក​ខ្ទឹមស និងខ្ទឹមក្រហមដាក់​ក្នុង​ត្បាល់​បុក​ចូលគ្នាឲ្យ​ម៉ដ្ឋ​ល្មម​រួចហើយ​ដួស​ចេញ​បុក​ខ្ញី​ម្តង។

. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹមស និង​ខ្ទឹម​ក្រហម​ឆា​​បន្តិច​​បន្ទាប់​មកទើប​ដាក់​​សៀងឆា​​​និង​​ខ្ញី​។

. ឆា​ចូល​គ្នា​រួច​ហើយ​ដាក់​សាច់​មាន់​ឆា​ច្របល់​ចូល​គ្នា​ទុក​មួយ​សន្ទុះ​ចាក់​ទឹកថែម​អំបិល​បន្តិច​​ជា​មួយ​​នឹង​​​ដំ​ឡូង​ចូល​​​​រួច​​ហើយ​ទុក​​ឲ្យ​ឆ្អិន​​ជាការ​​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស៊ុបដំឡូងបារាំងសាច់មាន់