សំណុំរឿង​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា តុលាការ​ប្រកាស​សាលក្រម​ព្រឹក​នេះ

​ខេត្តបាត់ដំបង​៖​សំណុំរឿង​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ឃុំរ​ការបស់​លោកគ្រូ ពេទ្យ យ៉ែម ជ្រិ​ន ត្រូវបាន​លើក​មក​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥​នេះហើយ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​ជាច្រើន​ថ្ងៃ កាលពី​ខែតុលា​កន្លងទៅនេះ ។​

​លោក យ៉ែម ជ្រិ​ន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ចំនួន ៣​បទល្មើស ទី​១- បទ​ឃាតកម្ម​អំពើ​ឃោរឃៅ (​មាត្រា ២០៥) នៃ​ក្រមព្រហ្មទណ្ឌ ទី​២- ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ អ្នកដទៃ (​មាត្រា​១៨ និង​មាត្រា​៥០) នៃ​ច្បាប់​ស្តីពី​ការបង្ការ និង ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍ និង បទល្មើស ទី​៣- បទ​ធ្វើ​អាជីវកម្ម​ពេទ្យ ដោយ​គ្មាន​ការអនុញ្ញាត​។​

​គួរបញ្ជាក់ថា អ្នក​ឃុំ​រកា​ប្រមាណ ២៩០​នាក់ ត្រូវបាន​ធ្វើតេស្ត​ឈាម​រកឃើញថា ផ្ទុកមេរោគ​អេដស៍​កាលពី​ខែធ្នូ ឆ្នាំ​២០១៤​។ មកដល់​បច្ចុប្បន្ននេះ អ្នក​ផ្ទុកមេរោគ​អេដស៍​ក្នុង​ឃុំ​រកា ១០​នាក់​ហើយ បានទទួល​មរណភាព​។ អ្នកស្លាប់​ទាំង ១០ នាក់​នេះ មាន​ប្រុស ៦​នាក់ ស្រី ៤​នាក់​៕

សំណុំរឿង​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា តុលាការ​ប្រកាស​សាលក្រម​ព្រឹក​នេះ
សំណុំរឿង​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា តុលាការ​ប្រកាស​សាលក្រម​ព្រឹក​នេះ