​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​ស្រាល​៦​នាក់

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​៣​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ប្រទេស​ចំនួន​៥​លើក (​យប់​២​លើក​) នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រភព​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ថ្មើរជើង​ម្នាក់ ។​ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក និង​មិន​ប្រកាន់​ស្តាំ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន​៤​នាក់​។​

​ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១,៦៥៣​គ្រឿង (​រថយន្ត​ធំ ៩១៣​គ្រឿង​) ស្មើនឹង​១,៦៧៣​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៨៥៨​គ្រឿង ស្មើនឹង ៨៦១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៩៥​គ្រឿង ស្មើនឹង ៨១២​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៤១៤​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​ស្រាល​៦​នាក់