សម្តេចតេជោ អំពាវនាវ ឲ្យបងប្អូនជនពិការ ទទួលបាននូវការបណ្តុះបណ្តាល និង ទទួលបាននូវការងារ ធ្វើសមរម្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអំពាវនាវស្ថាបន័រដ្ឋ និងផ្នែកឯកជន ជួយបង្កលក្ខណះឱ្យបងប្អូនជនពិការ ទទួលបាននូវការបណ្តុះបណ្តាល និងទទួលបាននូវការងារធ្វើសមរម្យ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៥ បានសរសេរថា “បងប្អូនជនពិការ ជាទីគោរពស្រឡាញ់។ ខ្ញុំ បានចេញសារាចរណែនាំមួយហើយ លើការរៀបចំទិវាជនពិការថ្ងៃទី ៣ ខែធ្នូ ២០១៥នេះ។ ខ្ញុំចង់និយាយទៅកាន់បងប្អូន ក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ យើងសូមបងប្អូនដែលមិនពិការមេត្តាកុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។ បទពិសោធន៍ ដែលខ្ញុំជាជនពិការ ម្នាក់អាចដឹកនាំចលនាតស៊ូរំដោះ ជាតិបាន រកសន្តិភាព និងការអភិវឌ្ឍបាន រហូតកាន់តំណែង កំពូលជាង៣០ឆ្នាំបាន នោះគឺ  ផ្តើមចេញពីការខិតខំតស៊ូ ដោយខ្លួនឯង និងមានការគាំទ្រពីប្រជាជន”។
យ៉ាងណាក៏ដោយ សម្តេចតេជោ អះអាងថា “មិនមានជោគជ័យណាមួយ រត់មករកយើង ដោយខ្លួនឯងទេ គឺមានតែយើងទេដែលត្រូវរត់ទៅរកជោគជ័យនោះ”។

សម្តេច បន្តថា “ខ្ញុំសូមអំពាវនាវទៅកាន់ស្ថាបន័រដ្ឋ និងផ្នែកឯកជនជួយបង្កលក្ខណៈឱ្យបងប្អូនជនពិការ ទទួលបាននូវការបណ្តុះបណ្តាល និងទទួលបាននូវការងារធ្វើសមរម្យ។ សូមជួយរៀបចំកន្លែងសំរាប់ធ្វើដំណើររបស់ជនពិការនៅតាមអាគារនៃស្ថាបន័រដ្ឋ នឹងក្រុមហ៊ុនឯកជនព្រមទាំង តាមទីកន្លែងផ្សេងទៀត ដូចជាព្រលានយន្តហោះកំពង់ផែ។ល។ សូមស្ថានីយទូរទស្សន៍ ជួយរៀបចំឱ្យមានអ្នកប្រើភាសាសញ្ញាដើម្បី ជួយឱ្យអ្នកគ ថ្លង់អាចទទួលបាននូវពត៏មាន”។

សម្តេច តេជោ ក៏បានថ្លែងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយដល់ជនពិការ។ “ខ្ញុំមិនភ្លេចអរគុណចំពោះភរិយាខ្ញុំ ដែលបានទទួលយក ខ្ញុំជាជនពិការ ជាស្វាមីតាំងពី
គ្រាក្រនឹងពេលវេលា ដ៏លំបាកបំផុត”៕