FAA ទម្លាក់ស្តង់ដា ក្រុមហ៊ុន អាកាសចរណ៍ថៃ បន្ទាប់ពីមានក្តី បារម្ភពីបញ្ហា សុវត្ថិភាព

វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធFAA របស់សហរដ្ឋអាម៉េរិក បានប្រកាសថា ខ្លួនបានទម្លាក់ កម្រិតស្តង់ដារ របស់ក្រុមហ៊ុន អាកាសចរណ៍ថៃ ពីក្រុមទីមួយទៅក្រុមទីពីរ ដោយសារប្រទេសនេះ មិនបានបំពេញតាមស្តង់ដារ អន្តរជាតិ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីសម្រេចនេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវបានហាមឃាត់មិនឲ្យបើកជើងហោះហើរថ្មី ឬ ពង្រីកជើង ហោះហើរ ដែលខ្លួនមានស្រាប់ទៅកាន់ សហរដ្ឋអាម៉េរិកបានឡើយ។

ទោះបីជាបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ថៃ មិនទាន់មានផ្លូវហោះហើរដោយផ្ទាល់ទៅសហរដ្ឋអាម៉េរិកក្តី ប៉ុន្តែការ ទម្លាក់កម្រិតស្តង់ដាសុវត្ថិភាពពីសំណាក់ FAA ដែលមានលក្ខណៈសមស្របតាមក្បួនអាកាសចរណ៍នានាទូទាំងសកលលោក អាចជម្រុញឲ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលមួយនេះប្រឈមមុខនឹងការរឹតបន្តឹងពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីខាងកើតផងដែរ។ ជាក់ស្តែងការសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ ពីសំណាក់ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ កំពុងមានការធ្លាក់ចុះ បន្ទាប់ពីមានព័ត៌មាននេះ។

សូមជម្រាបថា ក្រុមហ៊ុនអាកាចរណ៍ថៃ ធ្លាប់ទទួលបានកម្រិតស្តង់ដាក្នុងក្រុមមួយ កាលពីឆ្នាំ១៩៩៧កន្លងទៅនេះ ដែលមានន័យថា ប្រទេសនេះអាចបំពេញតាមស្តង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕

FAA ទម្លាក់ស្តង់ដា ក្រុមហ៊ុន អាកាសចរណ៍ថៃ បន្ទាប់ពីមានក្តី បារម្ភពីបញ្ហា សុវត្ថិភាព