ស្ត្រីនីហ្សេរីយ៉ា២នាក់ បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ០៦នាក់ នៅកាមេរូន

កាមេរូន ៖ អភិបាលខេត្ត Far North ក្នុងប្រទេសកាមេរូន បាននិយាយថា ស្ត្រីវ័យជំទង់២នាក់ បានធ្វើអត្តឃាត ដោយបំផ្ទុះគ្រាប់បែក  ដោយបណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ០៦នាក់បានស្លាប់ ។ នេះបើតាមការ ចុះផ្សាយរបស់សារព័ត៌មាន foxnews នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះ។ លោក Midjiyawa Bakary  ដែលជាអភិបាលខេត្ត  Far North បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់ អាវុធ ក៏បានសម្លាប់អ្នកប៉ុនប៉ងធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែក ៣នាក់ មុនពួកនាងព្យាយាមបំផ្ទុះ ។ អភិបាល ខេត្តរូបនេះបានបន្តថា  អ្នកវាយប្រហារដោយដោយបំផ្ទុះគ្រាប់បែកនេះ មកពីនីហ្សេរីយ៉ា  ដោយចូលទៅកាន់ ព្រំដែន នៃទីក្រុង វ៉ាហ្សា (Waza) កាលពីថ្ងៃអង្គារ។

មន្ត្រីយោធាជាន់ខ្ពស់លោកវរៈសេនីយ៍ឯក ចាកប ខដជី(Jacob Kodji ) នៅថ្ងៃពុធនេះ បាននិយាយថា ភាគច្រើនពួកជ្រុលនិយមបូកូហារាមនីហ្សេរីយ៉ាត្រូវបានគេប្រើក្មេងជំទង់ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត ។

ក្នុងនោះលោកក៏បានថ្លែងឲ្យដឹងផងដែរថា សមត្ថកិច្ចជំនាញ២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ ដោយសារគ្រាប់មីន ដែលដាក់ដោយសកម្មប្រយុទ្ធ នៅក្នុងភូមិ Gangse នៃភាគខាងជើងនៃប្រទេស កាមេរូន ៕

ស្ត្រីនីហ្សេរីយ៉ា២នាក់ បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ០៦នាក់ នៅកាមេរូន