​ស្រវឹង​បើករថយន្ត បុក​រ៉ឺម៉ក​និង​ម៉ូតូ រួច​ក្រឡាប់​ស្លាប់​និង​របួស​

ព្រៃវែង: មនុស្ស​ម្នាក់ បាន​ស្លាប់ និង​២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់ បង្កឡើង​ដោយអ្នកបើករថយន្ត លុច​ស៊ី​ស RX300 ស្រវឹង បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង បន្ត​ទៅបុក​ម៉ូតូ​ហុងដា សេ​១២៥ មួយទៀត ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៍​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ ៤ រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១  ស្ថិត​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​ចំណែក​អ្នកបើករថយន្ត​បង្ក ត្រូវបាន​ស្គាល់​ថា ឈ្មោះ គង់ ចំរើន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ រីឯ​អ្នកស្លាប់ និង​រងរបួស​ធ្ងន់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ១​គ្រឿង ម៉ាក​លុច​ស៊ី​ស RX300 ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4603 បើកបរ​យ៉ាង​លឿន មាន​ទិសដៅ​ពី​លិចទៅ​កើត (​ពី​អ្នក​លឿង ទៅ​ស្វាយរៀង​)​។ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​នោះ បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដែលមាន​ទិសដៅ​ស្របគ្នា យ៉ាង​ពេញទំហឹង ពីក្រោយ ហើយ​បន្ត​ទៅបុក​ម៉ូតូ ម៉ាក​ហុងដា សេ​C125 ពណ៌​ខ្មៅ មួយ គ្រឿង​ទៀត បណ្តាល​ឲ្យ​ម៉ូតូ ទាំងពីរ​គ្រឿង រួមទាំង​អ្នកបើកបរ​ហោះ​ធ្លាក់ ទៅខាង​ជើង​ថ្នល់ បណ្តាល​ឲ្យ​អ្នកបើក ម៉ូតូ​សណ្តោង​រ៉ឺម៉ក ស្លាប់​ភ្លាមៗ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ។​

​ចំណែកឯ​រថយន្ត បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ទាំងស្រុង​។ ក្រោយពេល​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រះស្តេច រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី​។  ចំណែក​អ្នករួមដំណើរ​ជាមួយ ២-៣ នាក់​ទៀត រត់ទៅរក​ពេទ្យ​ព្យាបាល​របួស​​ដោយខ្លួនឯង​។ ដោយឡែក អ្នករងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​៕V/S

​ស្រវឹង​បើករថយន្ត បុក​រ៉ឺម៉ក​និង​ម៉ូតូ រួច​ក្រឡាប់​ស្លាប់​និង​របួស​

​ស្រវឹង​បើករថយន្ត បុក​រ៉ឺម៉ក​និង​ម៉ូតូ រួច​ក្រឡាប់​ស្លាប់​និង​របួស​