​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ មាន​ជំងឺ ដេកស្លាប់​ក្នុង​ព្រះសីហនុ​

ព្រះសីហនុ: ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ មាន​ជម្ងឺ​បាន​ដេកស្លាប់ នៅ​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ម្តុំ​សេ​តេ ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ បានអោយដឹងថា ស្ត្រី​ជនជាតិ​អាមេរិក ដែល​ស្លាប់​នោះ ឈ្មោះ LENG BARBARA JEAN ថ្ងៃខែ​ឆ្នាំ​កំណើត ១៩ ធ្នូ ១៩៤៨ កាន់​លិខិតឆ្លងដែន​លេខ ៤២០៣៧៨៧៩៣ ផុត​សុពលភាព​ថ្ងៃ ៤ មករា ២០១៧ និង​ទិដ្ឋាការ (EI) លេខ ០០៨០៣៨៨៥ ផុត​សុពលភាព ថ្ងៃ ២០ មេសា ២០១៦​។
​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់នេះ បានមក​ស្នាក់​ក្រុងព្រះសីហនុ រយៈពេល​១​ខែ​មកហើយ​។ ទើប​នៅ​យប់​ថ្ងៃ កើតហេតុ​ខាងលើ ស្ត្រី​ម្នាក់នេះ បាន​ដេកស្លាប់ នៅក្នុង​ផ្ទះជួល ហើយ​ម្ចាស់​ផ្ទះជួល រាយការណ៍​អោយ​សមត្ថកិច្ច ចុះមក​ត្រួ​ពិនិត្យ​តែម្តង​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ បច្ចេកទេស វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនរងគ្រោះ ស្លាប់​ដោយសារ​គាំងបេះដូង ព្រមទាំង​មាន​ជម្ងឺ ប្រចាំកាយ​ផង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក​នៅ​វត្ត​ឥ​ត្ត​ញ្ញាណ ហៅ​វត្ត​ក្រោម ដើម្បី​រង់ចាំ​ការសម្រេច ពី​ស្ថានទូត​អាមេរិក​៕V/S

​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ មាន​ជំងឺ ដេកស្លាប់​ក្នុង​ព្រះសីហនុ​

​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ មាន​ជំងឺ ដេកស្លាប់​ក្នុង​ព្រះសីហនុ​

​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ មាន​ជំងឺ ដេកស្លាប់​ក្នុង​ព្រះសីហនុ​