​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២​ករណី ឃាត់ខ្លួន​មនុស្ស​២​នាក់​នៅ​ចំការលើ​

កំពង់ចាម: ដោយ​អនុវត្តតាម​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត បាន​នឹង​កំពុង​ខិតខំ ទប់ស្កាត់​បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ ជាក់ស្តែង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ ជាមួយ កម្លាំង​ប៉ុស្តិ៍​បុសខ្នុរ បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២ ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា អ្នក​លេងល្បែង​ខុសច្បាប់​២​នាក់​នោះ ទី​១. ឈ្មោះ ថេ​ង ឌី​នី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត កំពង់ចាម ដកហូត​វត្ថុតាង​សៀវភៅ កត់​កន្ទុយលេខ ១​ក្បាល កាស្យូ ១​គ្រឿង ប៊ិច ២​ដើម ទូរស័ព្ទ​ណូគា​(​ចុច​ពិល​) ១​គ្រឿង ប្រាក់រៀល​៣៥.០០០​រៀល​។ ទី​២. ឈ្មោះ ហ៊ី អេ​លីន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​ប្រព្រឹត្ត នៅក្នុង​ផ្សារ​បុសខ្នុរ ស្ថិតក្នុង​ភូមិ​ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដកហូត​វត្ថុតាង សៀវភៅ​កត់​កន្ទុយលេខ ១​ក្បាល ទូរ​សព្ទ័ ម៉ាក (SAMSUNG S4) ១​គ្រឿង កាស្យូ ១​គ្រឿង ប៊ិច ៨​ដើម បន្ទាត់​ពណ៌​ផ្ទៃមេឃ ១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ថតចំលង​) ១​សន្លឹក (​ជា​របស់​ឈ្មោះ ហ៊ី អេ​លីន​) និង​ប្រាក់​អាមេរិក​ចំនួន ១.១៩៧ ដុល្លារ  និង​ប្រាក់​ខ្មែរ ២.០៣៥.០០០ រៀល ។

​បច្ចុប្បន្ន មេ​ឆ្នោត​កន្ទុយលេខ​ទាំងនោះ ត្រូវបាន​តុលាការ​ចេញ​ដីកា បង្គាប់​អោយ​ឃុំខ្លួន​ហើយ​៖ ១-​ឈ្មោះ ហ៊ី អេ​លីន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម របស់លោក សោ សុភា ចៅក្រម​ស៊ើបសួរ​នៃ សាលាដំបូង​ខេត្តកំពង់ចាម លេខ ៩៣២ ចុះ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៥ ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពីបទ​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​កន្ទុយលេខ​) តាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​កា​រប​ង្ក្រា​ល្បែងស៊ីសង​។ ២- ឈ្មោះ ថេ​ង ឌី​នី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម របស់លោក ខៀវ សន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ចាម លេខ ៩២៨ ឃ​.​ខ ចុះ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៥ ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពីបទ​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​កន្ទុយលេខ​) តាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​៕V​/S

​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២​ករណី ឃាត់ខ្លួន​មនុស្ស​២​នាក់​នៅ​ចំការលើ​

​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២​ករណី ឃាត់ខ្លួន​មនុស្ស​២​នាក់​នៅ​ចំការលើ​

​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២​ករណី ឃាត់ខ្លួន​មនុស្ស​២​នាក់​នៅ​ចំការលើ​

​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ២​ករណី ឃាត់ខ្លួន​មនុស្ស​២​នាក់​នៅ​ចំការលើ​