​ជនជាតិ​កូរ៉េ​ម្នាក់ ដេកស្លាប់ នៅក្នុង​ផ្ទះជួល ដោយសារ​ខ្យល់គ​

ប៉ៃលិន: ជនជាតិ​កូរ៉េ​ម្នាក់ បាន​ដេកស្លាប់ នៅក្នុង​ផ្ទះជួល សេង ហ៊ុយ ដោយ​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង ប្រមាណ​ជិត ៣ ទៀបភ្លឺ ថ្ងៃទី​៣ ខែធ្នូ​ ឆ្នាំ​២០១៥ នៅ​បន្ទប់​ជួល​ផ្សារ​ក្រោម ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ជនរងគ្រោះ ឈ្មោះ លី យុង​ជីន (Lee Yung Jin) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​កូរ៉េ ស្នាក់នៅ​ផ្ទះជួល កើតហេតុ​ខាងលើ​។ ក្រោយពី​មាន​ករណីនេះ កើត​​ឡើង​ភ្លាម ម្ចាស់​ផ្ទះជួល បាន​រាយការណ៍​ជូនអា​ជ្ងា​ធរ​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ ។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់ និង​ពិនិត្យ​លើ​ខ្លួន សាកសព​ពុំ​ឃើញ​មាន​អ្វី​ប្លែក នៅលើ​ខ្លួន សាកសព​នោះទេ ហើយក៏​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយសារ​ខ្យល់ គ ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S

​ជនជាតិ​កូរ៉េ​ម្នាក់ ដេកស្លាប់ នៅក្នុង​ផ្ទះជួល ដោយសារ​ខ្យល់គ​

​ជនជាតិ​កូរ៉េ​ម្នាក់ ដេកស្លាប់ នៅក្នុង​ផ្ទះជួល ដោយសារ​ខ្យល់គ​

​ជនជាតិ​កូរ៉េ​ម្នាក់ ដេកស្លាប់ នៅក្នុង​ផ្ទះជួល ដោយសារ​ខ្យល់គ​