ប៉េអឹម បង្ហាញមុខ​ជនសង្ស័យ ២៣​នាក់ មុន​បញ្ជូនទៅ​តុលាការ​

ភ្នំពេញ: កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ បានបង្ហាញ​មុខ ជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ក្នុងនោះ​ដកហូត​បាន​គ្រឿងញៀន ក្រាម​ស​ថ្លា​៣​កញ្ចប់ និង សម្ភារៈ​សេព​មួយចំនួនទៀត មុន​បញ្ជូនទៅ​តុលាការ​។​

​ក្រោយពី​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​សហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ឈានដល់​ការ ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន ២៣ នាក់ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២៣ នាក់ ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕V​/S

ប៉េអឹម បង្ហាញមុខ​ជនសង្ស័យ ២៣​នាក់ មុន​បញ្ជូនទៅ​តុលាការ​