អ្នក​ចូល​ចិត្ត​បាល់បោះ តោះទៅ​មើល​វីដេអូ​បង្ហាត់​របស់​ Kobe Bryant


អ្នក​ចូល​ចិត្ត​បាល់បោះ តោះទៅ​មើល​វីដេអូ​បង្ហាត់​របស់​ Kobe Bryant

Kobe Bryant គឺ​ជា​កំពូល​កីឡាករ​បាល់បោះ​អាមេរិក​​មួយ​រូប​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ខ្លាំង​បំផុត​ម្នាក់​ក្នុង​ចំណោម​កីឡាករខ្លាំង​បំផុត​​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់បោះ។ ​កីឡាករ​វ័យ​៣៧ឆ្នាំ កម្ពស់១,៩៨ម៉ែត្រ​រូប​នេះ បាន​ប្រកាសថានឹង​ចូល​និវត្ត នៅពេល​បញ្ចប់​ NBA រដូវ​កាល​នេះ។

 

អ្នក​ចូល​ចិត្ត​បាល់បោះ តោះទៅ​មើល​វីដេអូ​បង្ហាត់​របស់​ Kobe Bryant

រូបភាព​ពី Instagram របស់ David Beckham ជូន​ចំពោះ​ Kobe

 

ការ​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ បាន​ធ្វើ​ឲ្យ​ពិភព​បាល់បោះ​សោកស្ដាយ​កីឡាករ​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​៥ដង​នៅ NBA នេះ​យ៉ាង​ខ្លាំង ក្រោយ​រូប​គេ​ប្រឡូក​អស់​២០ឆ្នាំ​មក​ហើយ​នោះ។

 
ក្នុង​ឱកាស​នេះ​ដែរ Sabay សូម​បង្ហាញ​វីដេអូ​២ របស់ Kobe ដែល​ទី១ គឺ​ទាក់ទង​នឹង​ការ​បង្ហាត់​ស្ទីល​មួយ​ចំនួន និង​ទី២ គឺ​ជា​វីដេអូ​បង្ហាញ​ពី​បច្ចេកទេស​របស់គេ​អំឡុង​ការ​ប្រកួត។

 

 

 
តើ​ប្រិយមិត្ត​ណា​ខ្លះ​ ជា​អ្នក​គាំទ្រ Kobe?

 

ចុចអាន៖ Kobe Bryant ឡើង​លើ​ Michael Jordan
 

ដោយ៖ សុវត្ថិ
វីដេអូ៖ 학주이, 206 Hoops Legends Series