​​រថយន្ត​ច្នៃ​បុក​គោ​យន្ត​កន្ត្រៃ​ចត​ស្ងៀមនៅ​ខាងក្រោយ​ស្រុក​ឆ្លូង ស្លាប់​២នាក់​

ខេត្តក្រចេះ ​៖ មនុស្ស​​២​នាក់​​​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​រថយន្ត​កែ​ច្នៃ​បុក​ជាមួយ​​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ កាលពី​យប់​ថ្ងៃ​ទី​២ ​ធ្នូ នៅ​ខាងក្រោយ​ស្រុក​ឆ្លូង​។

​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មានឈ្មោះ ហ៊​ត ហ៊ុ​ល អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ មាន ម៉ៃ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ​​។

បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរនាក់​បាន​ជិះ​លើ​រថយន្ត​ច្នៃ ហើយ​អ្នក​បើករថយន្ត​ច្នៃ​បាន​បើក​ជ្រុល​ទៅ​បុក​គូទ​គោ​យន្ត​កន្ត្រៃដែល​កំពុង​តែ​ចត​ស្ងៀ​មលើ​ផ្លូវ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​ធ្លាក់​​ពីលើ​រថយន្ត​ច្នៃ ​​ត្រូវរថយន្ត​ច្នៃ​កិន​ចំ​ពីលើ​​​ស្លាប់នៅ​នឹង​កន្លែង​តែ​ម្តង​។

ក្រោយ​​កើតហេតុ​អ្នក​បើករថយន្ត​ច្នៃ​បាន​រត់គេចខ្លួន​​ ចំណែក​​រថយន្ត​បង្ក​ទាំង​ពីរគ្រឿង​ក៏​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូងរង់ចាំ​ធ្វើការ​ដោះស្រាយ​៕