ពេញ​ចិ​ត្ត​ស្តូក​ហ្មង បើ​អ្នក​ចង់​ទិញ Nexus 6P បាន​ដឹង​ពី​មូល​ហេតុ​ទាំង 5 នេះ!

យើងអាចនិយាយបានថា ម៉ូឌែល Nexus ជា​​ស៊េរី​​ស្មាត​​ហ្វូន ដែល​មាន​ការ​ជ្រុម​ជ្រែង​ដោយ Google ដោយ​គ្រាន់​តែ Google ឲ្យ​​ក្រុម​​ហ៊ុន​​ដទៃ​​ផលិត​​អោយ​​តែ​​ប៉ុណ្ណោះ។ សម្រាប់​ស្មាត​ហ្វូន Nexus 6P ជំនាន់​ចុង​ក្រោយ​នេះ Google បាន​ទុក​ចិត្តលើ Huawei ក៏បានឲ្យផលិតស្មាតហ្វូនស៊េរីនេះឡើង។

ពេញ​ចិ​ត្ត​ស្តូក​ហ្មង បើ​អ្នក​ចង់​ទិញ Nexus 6P បាន​ដឹង​ពី​មូល​ហេតុ​ទាំង 5 នេះ!

Huawei ជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនមួយ នៅប្រទេសចិន ដែលមានការទទួលស្គាល់ពីអន្តរជាតិ លើ​រាល់​ឧបករណ៍ពួកគេដែលបានផលិតចេញមក ដូច្នេះពួកគេមានឱកាសផលិតស្មាតហ្វូន Nexus 6P បែបនេះ។ នៅក្នុងអត្ថបទនេះដែរ យើងចង់បង្ហាញមិត្តអ្នកអាន ពីមូលហេតុទាំង 5 ដែលមនុស្សជាច្រើន ពេញចិត្តលើ Nexus 6P នេះខ្លាំងបំផុត។

  1. ទទួលបានពត៌មានអាប់ដេតថ្មីៗមុនគេពី Google ផ្ទាល់

ដោយតែស្មាតហ្វូននេះ មានការជ្រុមជ្រែងពី​ Google ហើយនេះក៏ជាស្មាតហ្វូនដែលជាត្រកូល Nexus បង្កើតឡើងដោយ Google ទៀតនោះ បានជារាល់ការអាប់ដេតថ្មីៗពី Google នឹងផ្តល់ជូនត្រកូលស្មាត​ហ្វូន​ Nexus មុនគេបង្អស់។

ពេញ​ចិ​ត្ត​ស្តូក​ហ្មង បើ​អ្នក​ចង់​ទិញ Nexus 6P បាន​ដឹង​ពី​មូល​ហេតុ​ទាំង 5 នេះ!

  1. កាមេរ៉ាចាប់រូបភាពបានច្បាស់ ដូចធម្មជាតិ

កាមេរ៉ាក្រោយទំហំ 12.3 មេហ្គាភិចសែល​អាចថតយករូបភាពបានដល់កម្រិត 4608 x 2592 ភិចសែល​, មានឡាស៊ែរចាប់យករូបភាពបានរហ័ស, មាន Flash បញ្ចេញពន្លឺ 2 គ្រាប់ អាចធ្វើឲ្យការថតរូបភាពកាន់​តែ​ច្បាស់​អស់ទាស់ រីឯកាមេរ៉ាមុខវិញ ទំហំ 8 មេហ្គាភិចសែល។

ពេញ​ចិ​ត្ត​ស្តូក​ហ្មង បើ​អ្នក​ចង់​ទិញ Nexus 6P បាន​ដឹង​ពី​មូល​ហេតុ​ទាំង 5 នេះ!

  1. ប្រើរន្ធ USB Type-C

យោងតាមការបង្ហាញរបស់​ Google ស្មាតហ្វូន អាចសាកថ្ម 10 នាទី បើកដំនើរការបានដល់ទៅ 7 ម៉ោង​ឯណោះ។ពេញ​ចិ​ត្ត​ស្តូក​ហ្មង បើ​អ្នក​ចង់​ទិញ Nexus 6P បាន​ដឹង​ពី​មូល​ហេតុ​ទាំង 5 នេះ!

  1. អាចប្រើជាមួយស៊ីមកាតគ្រប់ប្រព័ន្ធ

ស្មាតហ្វូននេះ ពិតជាមិនប្រកាន់ទីតាំង ឬស៊ីមកាតឡើយ។ ស៊ីមកាតប្រទេសណាក៏ដោយ ក៏អាចប្រើឲ្យ​ដំនើរ​ការ​ជាមួយស្មាតហ្វូននេះបានដែរ។

  1. ទ្រនាប់សម្គាល់ក្រយ៉ៅដៃដំនើរការលឿន

បើនិយាយពីទ្រនាប់សម្គាល់ក្រយ៉ៅដៃ នេះពិតជាលឿនមែនទែន ទោះបីជាម្រាមដៃសើមតិចៗ ឬប្រឡាក់​តិចៗ ក៏សម្គាល់ស្គាល់ដែរ មិនដូចទ្រនាប់ស្គេនក្រយ៉ៅដៃរបស់ iPhone នោះទេ សូម្បីតែម្រាមដៃ សើម ទឹក បន្តិចក៏ មិនស្គាល់ដែរ។

តម្លៃស្មាតហ្វូននេះ នៅឯទីផ្សារអាមេរិក អង្គផ្ទុកទិន្នន័យ 32GB តម្លៃ 499 ដុល្លារ, អង្គផ្ទុកទិន្នន័យ 64GB តម្លៃ 549 ដុល្លារ និង 128GB តម្លៃ 649 ដុល្លារ។ រីឯទីផ្សារស្រុកខ្មែរវិញ ស្មាតហ្វូននេះ អង្គផ្ទុកទិន្នន័យ 32GB មានតម្លៃ 680 ដុល្លារឯណោះ។

  • ដោយ: Hong
  • 11:00 AM, 03 December
  • ប្រភព: Droid Life
  • Tag: ចំណេះដឹងទូទៅ