Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

តារា​ចម្រៀង​អាមេរិក​​ Miley បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ស្លៀក​សំលៀកបំពាក់​សិចស៊ី​ចម្លែក​ៗ ក៏​ប៉ុន្តែ​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ តារា​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ហាក់​ប្លែក​ភ្នែក និង​នឹក​ឃើញ​សម្រស់​កាល​ពី​មុន​របស់​នាង​ឡើង​វិញ តាម​រយៈ​ការ​តុបតែង​ខ្លួន ​បែប​សុភាពរាបសា​ដូច​កាល​ដែល​ចូល​សិល្បៈ​ដំបូង​ៗ​។

 

ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​១០ របស់​កម្មវិធី ‘It Always Seems Impossible Until It Is Done’ របស់​អង្គការ​ ONE Campaign and (RED) ដែល​មាន​គោលដៅ​លុប​បំបាត់​ភាព​ក្រីក្រ និង​ជំងឺ​ឆ្លង​ផ្សេង​ៗ នៅ​សាល​មហោស្រព Carnegie Hall ទីក្រុង​ New York ម្ចាស់​បទ “Adore You” បាន​ស្លៀក​ឈុត​ពណ៌​ផ្កា​ឈូក​​បង្ហាញ​សាច់​តិចតួច​បំផុត​ ហើយ​អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ម៉ូដ​សក់​បែប​ទឹក​រលក ដែល​នាង​បាន​បំភ្លេច​ចោល​ជាង​២ឆ្នាំ​មក​ហើយ ៕

 

 Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

 

ចុចអាន៖Miley Cyrus ​លេង​មួយ​ឈុត​នេះ សាហាវ​ជាង​ដើរ​ស្រាត​ទៀត

ចុចអាន៖៤​បទ អនុស្សាវរីយ៍​ Miley Cyrus កាល​មិន​ទាន់​​បែក​កម្មដ្ឋាន​ដូច​សព្វថ្ងៃ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ popsugar