ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​៖«​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​»

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី លោក William Heidt បានប្រកាសថា រូបលោក​រីករាយ​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក​។​

​ការអះអាង​របស់លោក William Heidt បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សារតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដល់​លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា កាលពី​ថ្ងៃទី​២ ខែធ្នូ នៅ​វិមាន​ព្រឹទ្ធសភា​។ នៅក្នុង​ពិធី​ប្រគល់​សារតាំង​នោះ លោក​ឯកអគ្គរដ្ឋទូត Heidt ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​តាំងពី​ខែកញ្ញា​ បាន​ប្រាប់​ទៅ លោក សាយ ឈុំ ថា សហរដ្ឋអាមេរិក និង​កម្ពុជា អាច​ធ្វើការ​ជាមួយគ្នា​បាន​យ៉ាងច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​«​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល  វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ទំនាក់ទំនង កាន់តែ​រឹងមាំ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Heidt នៅ​ចំពោះមុខ​លោក សាយ ឈុំ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត William Heidt បានទទួល​ការយល់ព្រម​ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញការងារ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ។ លោក William Heidt មកកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា បន្ទាប់ពី​លោក វា​លៀម ថដ (William E. Todd) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចាស់ បាន​ផុត​អាណត្តិ​កាលពីពេល​កន្លងទៅ​៕

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​៖«​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​»

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​