«​ទាញព្រ័ត្រ​» ចូលក្នុង​បញ្ជី​យូណេស្កូ​តាម​សំណើ​កម្ពុជា កូរ៉េ វៀតណាម និង​ហ្វីលីពីន​

«​ទាញព្រ័ត្រ​» (Tug-of-War) ដែលជា​ប្រភេទ​កីឡា និង​ល្បែង​ចម្រុះ​ជាតិ​សាសន៍​ត្រូវបាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ក្រោម​ឈ្មោះ «Tugging Rituals and Games» នា​កិច្ចប្រជុំ​លើក​ទី​១០​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង Windhoek ប្រទេស​ណា​មី​ប៊ី កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ការចុះបញ្ជី​ល្បែង «​ទាញព្រ័ត្រ​» ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ កើតចេញពី​ការប្រឹងប្រែង​រួមគ្នា របស់​កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និង​វៀតណាម​។ សម្រាប់​កម្ពុជា ទាញព្រ័ត្រ គឺជា​ល្បែង​ដ៏​ពេញនិយម ដែលមាន​នៅក្នុង​រឿងព្រេង និង​នៅតាម​ជញ្ជាំង​ប្រាសាទ រួមទាំង​យក្ស​ទាញព្រ័ត្រ​នៅ​ច្រកចូល​អង្គរធំ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) អបអរសាទរ​ចំពោះ​ការចុះ​ល្បែង​នេះ​នៅក្នុង​បញ្ជី​យូណេស្កូ​។ លោក​បញ្ជាក់ថា ទាញព្រ័ត្រ​ត្រូវបាន​ចាត់ទុកជា​ល្បែង​ប្រជាប្រិយ​ផង និង​ជា​ប្រភេទ​កីឡា​ផង​។ កម្ពុជា មាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ប្រាក់ សម្ផស្ស​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​