ទូរសព្ទ​​មាន​ RAM ទំហំ​ធំ​​ ៨GB ជិត​មាន​ឆាប់ៗ​


ទូរសព្ទ​​មាន​ RAM ទំហំ​ធំ​​ ៨GB ជិត​មាន​ឆាប់ៗ​

ក្រុមហ៊ុន​ផលិត​បន្ទះ​ Chip ទូរសព្ទ​ Qualcomm SoC ​​អាច​នឹង​​បញ្ចេញ​ Chip ប្រភេទ​ថ្មី​ដែល​អាច​ទ្រទ្រង់​ RAM បាន​ទំហំ​ដល់​ទៅ ​៨​GB។

 

ទូរសព្ទ​​មាន​ RAM ទំហំ​ធំ​​ ៨GB ជិត​មាន​ឆាប់ៗ​

 

បន្ទះ​ Chip ​ស៊េរី​ចុង​ក្រោយ​បង្អស់​ដែល​ក្រុមហ៊ុន​គ្រោង​បង្ហាញ​នោះ​គឺ​ Snapdragon 830។ ​នេះ​បើ​យោង​តាម​អ្នក​វិភាគ​របស់​ប្រទេស​ចិន​ Pan Jiutang។ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ពិត​ជា​មាន​បំណង​ចេញ​​នូវ​បន្ទះ​ Chip ថ្មី​នេះ​មែន​ ​មិន​យូរ​ទេ​នៅ​ឆ្នាំ​ក្រោយ​នេះ​​មុខ​ជា​​មាន​ទូរសព្ទ​ដែល​មាន​បំពាក់​ RAM ទំហំ​៨GB ចរាចរ​លើ​ទីផ្សារ​ជា​មិន​ខាន​ឡើយ។

 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​បន្ទះ​ Chip​ Snapdragon 830 នឹង​ផលិត​ឡើង​ដោយ​មាន​ទំហំ​ ១០​ណាណូម៉ែត្រ​ ខុស​ពី​ Snapdragon 820 ​ទំហំ​ ១៤​ណាណូម៉ែត្រ។ ចំណុច​នេះ​អាច​ជួយ​​កាត់​បន្ថយ​តម្រូវ​ការ​​ថាមពល​បាន​ច្រើន​ជាង​មុន​ និង​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង​មុន។

 

គួរ​បញ្ជាក់​ដែរ​ថា​​​​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​សមត្ថភាព​​អាច​ទ្រទ្រង់ RAM ដល់​ទំហំ​ ៦GB ឬ ៨GBបាន​នៅ​ឡើយ​ទេ​ ពោល​ធំ​បំផុត​គឺ​ត្រឹម​៤GB៕​​​​​​​​​​

 

ចុច​អាន៖ Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​

 

ទូរសព្ទ​​មាន​ RAM ទំហំ​ធំ​​ ៨GB ជិត​មាន​ឆាប់ៗ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ RedMondPie

នាំមកជូនដោយ

ទូរសព្ទ​​មាន​ RAM ទំហំ​ធំ​​ ៨GB ជិត​មាន​ឆាប់ៗ​