​ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់ ដោយសារ​ចង ក ដោយ​ពុំ​ដឹង​មូលហេតុ​

ព្រៃវែង: បុរស​ម្នាក់បាន​ស្លាប់ ដោយសារ​ចង ក​នឹង​ក្រមា លើ​ដើម​ជុង​រៀក ខាងក្រោយ​ផ្ទះ   ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​។ ការភ្ញាក់ផ្អើល​និង​ប្រទះឃើញ​សព​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់​ដើម​ជុង​រៀក ខាងក្រោយ​ផ្ទះ ស្ថិតក្នុង​ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ ដន សា​ខន ហៅ ពែ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ស្លាប់ ដោយសារ​ចង ក ខ្លួនឯង​ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ ច្បាស់លាស់​នៅឡើយ​ទេ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បានមក​ដល់ និង​ពិនិត្យ​លើ​ខ្លួន សព រួច​បាន​ប្រាប់ថា បុរស​ខាងលើ ពិតជា​ចងក សម្លាប់ខ្លួន មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​នោះទេ ៕V​/S