​ភ្លើង​ប្រច័ណ្ឌ​វាយ​ប្រពន្ធ និង​ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់​

ស្វាយរៀង: បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រើ​ហិង្សា វាយ​ប្រពន្ធ​ជាំភ្នែក​ឆ្វេង និង​យក​ទឺ​ក​អាស៊ីត​ជះ ទៅលើ​ប្រពន្ធ បណ្តាលអោយ​រលាកភ្លៅ ទាំងសងខាង និង​ដៃ​ទាំងសងខាង​រងរបួស​ធ្ងន់ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង​ជិត​ជាង ១១ យប់ ថ្ងៃទី​២  ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​សំរោង ឃុំ​មុខដា ស្រុក​រមាសហែក​។ ករណី​អំពើហិង្សា ក្នុង​គ្រួសារ​នេះ បង្ករ​ដោយ​ជនសង្ស័យ ឈ្មោះ ប៊ុន សំបូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្ដី​មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​មុខដា បាន​ផឹកស្រា វាយ​ប្រពន្ធ​ខ្លួន​ឈ្មោះ ហែម សំអាន អាយុ​២៨​ឆ្នាំ ជាំភ្នែក​ឆ្វេង និង​យក​ទឺ​ក​អាស៊ីត ជះ​ទៅលើ​ប្រពន្ធ​បណ្តាលអោយ​រលាកភ្លៅ ទាំងសងខាង និង​ដៃ​ទាំងសងខាង មូលហេតុ​ប្រច័ណ្ឌ​។​

​ក្រោយពី​កើតហេតុ​ភ្លាម ស្ត្រី​រងគ្រោះ (​ប្រពន្ធ​) ត្រូវបាន​សាច់ញាតិ និង​អ្នកជិតខាង បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​រមាសហែក ។ ឯ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕V​/S

​ភ្លើង​ប្រច័ណ្ឌ​វាយ​ប្រពន្ធ និង​ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់​

​ភ្លើង​ប្រច័ណ្ឌ​វាយ​ប្រពន្ធ និង​ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់​