​រថយន្ត​ច្នៃ បុក​គោយន្ត​កន្ត្រៃ ចត​ស្ងៀម​ពីក្រោយ ស្លាប់​២​នាក់

ក្រចេះ:  មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ រថយន្ត​កែច្នៃ បុក​ជាមួយ​គោយន្ត​កន្ត្រៃ ពីក្រោយ កាលពី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវលំ ខាងក្នុង​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​ស្លាប់ ទី​១-​ឈ្មោះ ហ៊​ត ហ៊ុល អាយុ​២២​ឆ្នាំ និង​ទី​២-​ឈ្មោះ មាន ម៉ៃ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ ជនរងគ្រោះ​ពីរ​នាក់ បាន​ជិះ​លើ​រថយន្ត​ច្នៃ ហើយ​អ្នកបើករថយន្ត​ច្នៃ បាន​បើក​ជ្រុល ទៅបុក​គូទ​គោយន្ត​កន្ត្រៃ ដែល​កំពុងតែ​ចត​ស្ងៀម លើផ្លូវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំងពីរ ធ្លាក់​ពីលើ​រថយន្ត​ច្នៃ ត្រូវ​រថយន្ត​ច្នៃ​កិន​ចំ​ពីលើ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​ក្រោយ​កើតហេតុ អ្នកបើករថយន្ត​ច្នៃ បាន​រត់គេចខ្លួន​។ ចំណែក​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង ក៏ត្រូវ​បាន​នាំមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិ​វី​ច្បាប់​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S

​រថយន្ត​ច្នៃ បុក​គោយន្ត​កន្ត្រៃ ចត​ស្ងៀម​ពីក្រោយ ស្លាប់​២​នាក់

​រថយន្ត​ច្នៃ បុក​គោយន្ត​កន្ត្រៃ ចត​ស្ងៀម​ពីក្រោយ ស្លាប់​២​នាក់

​រថយន្ត​ច្នៃ បុក​គោយន្ត​កន្ត្រៃ ចត​ស្ងៀម​ពីក្រោយ ស្លាប់​២​នាក់