​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​សិទ្ធិ​ដូចគ្នា និង​រស់នៅ ដោយមាន​សេរីភាព ដូច​អ្នកដទៃ

ភ្នំពេញ: គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​រើស​អើ​ស ចំពោះ​អ្នក​ស្រឡាញ់​ភេទ ដូចគ្នា​នោះទេ ព្រោះ​អ្នក​ទាំងអស់នោះ មាន​សិទ្ធិ ដូចគ្នា និង​រស់នៅ​ដោយ មាន​សេរីភាព ដូច​អ្នក​ដទៃទៀត​ដែរ​។​

​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ ជីវិត​ឥន្ទធនូ ដែល​រៀបចំឡើង​ដោ ស្ថានទូត​ស៊ុយអែត ប្រចាំ​កម្ពុជា និង​អង្គការ​អនាគត​យុវជន​កម្ពុជា កាលពី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថាៈ "​ក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​ពិធីករ ពិធី​ការិនី នៅតាម​ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ មិនត្រូវ​និយាយ បង្អាប់​បន្ថោក ដល់​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា​នោះឡើយ ដោយ​ត្រូវគោរព​គ្នា ទៅវិញ ទៅមក ហើយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ព័ត៌មាន បានចាត់ទុក​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា សុទ្ធតែជា​ពលរដ្ឋ​ពេញសិទ្ធិ គ្មាន​ការ​រើស អើ​ង គ្រប់​កាលៈទេសៈ​ទាំងអស​ង់​"​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញឱ្យមាន ការ​បង្កើតជា​សមាគម​មួ សម្រាប់​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា ក្នុង​ការជួយ​ការពារ​សិទ្ធិ​គ្នា និង​បណ្តុះបណ្តាល ជំនាញ ដើម្បី​ឱ្យមាន​មុខងារ និង​តួនាទី​នៅក្នុង​សង្គម បាន​ដូច​អ្នក​ដទៃទៀត​។​

​លោកស្រី Anna Maj Hultgard ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំ​កម្ពុជា បាន​មាន ប្រសាសន៍ថា ខណៈពេល​នៅក្នុង​ប្រទេស​កម្ពុជា ការស្រឡាញ់​ភេទ​ដូចគ្នា កាន់​តែមាន​សកម្មភាព ហើយ​វា​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ បានធ្វើឱ្យ​ច្បាប់ និង​គោលនយោបាយ​ទូទៅ សម្រាប់​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា មាន​ភាពស្ងប់ស្ងាត់ និង​មិនមាន​ច្បាប់​រើសអើង ឬ​ដាក់ទោស ទៅលើ​ករណី រំលោភបំពាន់​សិទ្ធិ​។

​លោកស្រី ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ថា ប្រទេស​ស៊ុយអែត បាន​ជួយ​គាំទ្រ​ដល់​សមាគម​ឥន្ទធនូ​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ មកហើយ ជាមួយនឹង អង្គការ​ស៊ុយអែត សម្រាប់​ការអប់រំ​ផ្លូវភេទ ព្រមទាំង​ស្ថាប័ន​អង្គការ ជាច្រើន​ទៀត ហើយ​តាមរយៈ ការតាំងពិព័រណ៍​នេះ ពិត​ជាមាន​ឥទ្ធិពល ក្នុង​ផ្លាស់ប្តូរ​ឥរិយាបថ ចំពោះ​មនុស្ស​មួយចំនួន ដែល​តែង​រើសអើង​ទៅកាន់​អ្នក ស្រឡាញ់​ភេទ​ដូចគ្នា ។​

​សូមបញ្ជាក់ថា ការតាំងពិព័រណ៍​ជីវិត​ឥន្ទធនូ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ ដោយមាន​ការតាំងពិព័រណ៍ ៧​ផ្នែក​ធំៗ ដែល​មិនដែល​បានឮ និង​មិនដែល​បានឃើញ​ពី​មុ មក​របស់​សហគមន៍ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក្នុងប្រទេស​កម្ពុជា​៕V​/S