​អង់គ្លេស​ចាប់ផ្តើម​វាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី ក្រោយ​ទទួល​ការគាំទ្រ​ពីស​ភា

អង់គ្លេស​៖​យន្តហោះ​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​២​គ្រឿង​បានចាប់ផ្តើម​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ព​ក្នុងប្រទេស​សាយ​ព្រឺស​ដើម្បី​បើក​ក្នុង​យុទ្ធនាការ​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ISI S​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពីពេល​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែធ្នូ ឆ្នាំ ២០១៥ នេះ បន្ទាប់​ទទួលបាន​ការ​យល់ព្រម​ពី​រដ្ឋសភា​។​

​     បើ​យោងតាម​ប្រភព​សារព័ត៌មាន​របស់​ចក្រ​ភព​អង់គ្លេស​បានចេញ​ផ្សាយ​បន្តទៀតថា ការចេញ​ប្រតិបត្តិការ វាយ ប្រហារ​ក្រុម ISIS នេះ គឺ​តប​តាម​ការស្នើសុំ​ពី​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល បានទទួល​រងគ្រោះ ជាពិសេស បារាំង​តែម្តង​។ សហរដ្ឋអាមេរិក និង បារាំង ព្រមទាំង អូស្ត្រាលី បាន​នឹង​កំពុង វាយប្រហារ​ពួក ISIS នៅ​ស៊ី​រី ស្រាប់​ទៅហើយ​។ 

​    ​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នៃ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ា​រី នោះ បណ្តា​ប្រទេស អឺរ៉ុប និង អាមេរិក មួយចំនួនទៀត បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ របស់​ក្រុម​រដ្ឋ អ៊ីស្លាម ដោយ​ក្នុងនោះ ប្រទេស​អ៊ីតាលី និង អាល្លឺម៉ង់ ព្រមទាំង​អេ​ស្ប៉ា​ញ ក៏​ទំនងជា​អាច​ចូល រួម​នៅក្នុង ការវាយប្រហារ ISIS បន្ទាប់ពី អង់គ្លេស​ដែរ​៕ 

​អង់គ្លេស​ចាប់ផ្តើម​វាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី ក្រោយ​ទទួល​ការគាំទ្រ​ពីស​ភា