ទី​បំផុត ស្នេហា​ជាង​១០​ឆ្នាំ ឈិន​ ឈឿន ប្រកាស​​ថ្ងៃ​មង្គល​ការ​ហើយ


ទី​បំផុត ស្នេហា​ជាង​១០​ឆ្នាំ ឈិន​ ឈឿន ប្រកាស​​ថ្ងៃ​មង្គល​ការ​ហើយ

ទី​បំផុត​ស្នេហា​​របស់​សមាជិក​ជម្រើស​ជាតិ​កម្ពុជា ឈិន ឈឿន និង​កញ្ញា ចន្នី ប៉ូឡែន  បាន​​ដល់​ពេល​ប្រកាស​ថ្ងៃ​មង្គល​ការ​ហើយ បន្ទាប់​ពី​បាន​ទំនាក់​ទំនង​គ្នា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក។

 

ទី​បំផុត ស្នេហា​ជាង​១០​ឆ្នាំ ឈិន​ ឈឿន ប្រកាស​​ថ្ងៃ​មង្គល​ការ​ហើយឈិន ឈឿន និង​គូ​ដណ្តឹង​​ (រូបថត៖ ប៉ូឡែន)

 

កញ្ញា ប៉ូឡែន ​បាន​ប្រាប់​ថា កញ្ញា និង ឈិន ឈឿន ទើប​តែ​រក​វេលា​បាន​សម្រាប់​ថ្ងៃ​មង្គល​ការ​​ថ្មី​ៗ​នេះ​​​គឺ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​ដែល​ទិវា​ជ័យមង្គល​នៃ​សេចក្តី​ស្នេហា​របស់​ពួក​គេ។ គូ​ដណ្តឹង​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា ​ពួក​នាង​​គ្រោង​រៀប​ការ​នៅ​ឆ្នាំ​២០១៧​ ដែល​​អាច​ទុក​​ពេល​​វេលា​​ឲ្យ​បង​ៗ​រៀប​ការ​មុន​ ប៉ុន្តែ​​បង​​នៅ​​ក្រៅ​ប្រទេស​មិន​ទាន់​ត្រឡប់​មក​វិញ និង​មិន​ទាន់​រៀប​ការ​ឆាប់​ ដូច្នេះ​ហើយ​ទើប​បង​ៗ​​ឲ្យ​កញ្ញា​ដែល​ជា​កូន​ស្រី​ពៅ​រៀប​ការ​មុន។ ម្យ៉ាង​ទៀត កញ្ញា និង​ឈិន ឈឿន​បាន​ទំនាក់ទំនង​​ និង​ស្គាល់​ចិត្ត​ថ្លើម​គ្នា​​ច្បាស់​លាស់​ហើយ។​

 

​កញ្ញា​បន្ថែម​​​ថា​ លេខ​១៧​គឺ​ជា​លេខ​ដែល​កញ្ញា​ស្រលាញ់​​ពេញ​ចិត្ត​បំផុត​ ពី​ព្រោះ​​ឈិន ឈឿន​ពាក់​អាវ​លេខ​១៧​ ​​ថ្ងៃ​កំណើត​របស់​កញ្ញា​ក៏​ថ្ងៃ​ទី​១៧​ ហើយ​​ដេញ​ថ្ងៃ​​មង្គល​ការ​ចំ​ថ្ងៃ​ទី​១៧​ថែម​ទៀត ហើយ​កញ្ចប់​អាំងប៉ាវ​ក្នុង​ថ្ងៃ​មង្គល​ការ​ក៏​ដាក់​លេខ​១៧​ដែរ៕
 

ទី​បំផុត ស្នេហា​ជាង​១០​ឆ្នាំ ឈិន​ ឈឿន ប្រកាស​​ថ្ងៃ​មង្គល​ការ​ហើយឈិន ឈឿន (លេខ១៧)​លោ​ត​អបអរ​ពេល​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​មិត្តភាព​កន្លង

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា