នំ​ខេក​ រឿង​​​​ពិត​​ដ៏​ល្បី​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់

នំ​ខេក​ រឿង​​​​ពិត​​ដ៏​ល្បី​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់

ស្ត្រី​​​មក​ពី​រដ្ឋ​ Michigan សហរដ្ឋអាមេរិក​ម្នាក់​ ​បាន​​​សរសេរ​បង្ហាញ​ពី​រឿង​​​នំ​ខេក​ដែល​​ខ្លួន​បាន​ទិញ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ក្នុង​គណនី​ ហ្វេសប៊ុក​របស់​ខ្លួន​​ ប៉ុន្តែ​រឿង​នោះ​​បាន​ធ្វើ​​ឲ្យ​មនុស្ស​​​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង រហូត​ធ្វើ​ឲ្យ​​សារព័ត៌មាន​​ធំៗ​មួយ​ចំនួន​យក​ទៅ​​ចុះ​ផ្សាយ។

 

នំ​ខេក​ រឿង​​​​ពិត​​ដ៏​ល្បី​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់
 

ម្ចាស់​គណនី​​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ Lisa Sarber Aldrich បាន​​សរសេរ​ក្នុង​ Status ផ្ទាល់​ខ្លួន​ដោយមានខ្លឹមសារថាខ្លួន​​បាន​ទៅ​ទិញ​​​​នំ​ខេក​មួយ​​នៅ​ឯ​ហាង​ Meijer ដើម្បី​អបអរ​ខួប​កំណើត​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ Mandy។ ពេល​ទិញ​នំ​ខេក​បាន​ហើយ ម្ចាស់​នំ​ Lisa បាន​ស្នើ​សុំ​ឲ្យ​បុគ្គលិក​​​​ស្រី​ម្នាក់​​ជួយ​សរសេរ​ឈ្មោះ ​និង​ពាក្យ​អបអរសាទរ​ខួប​កំណើត​លើ​នំ ហើយ​នារី​ជា​បុគ្គលិក​ស្រី​នោះ​ក៏​យល់​ព្រម​និង​ឆ្លើយ​ថា​​ បាន។

 

មួយ​សន្ទុះ​​ធំ នារី​បុគ្គលិក​បាន​ត្រឡប់​មក​វិញ​​ ហើយ​ប្រគល់​នំ​ខេក​ទៅ​ឲ្យ Lisa។ ម្ចាស់​នំ Lisa មិន​បាន​ចាប់​អារម្មណ៍​ក្រឡេក​មើល​​​​នំ​នោះ​ទេ ដោយ​មើល​ទៅ​ភ្នែក​បុគ្គលិក​ស្រី ​និង​និយាយ​ថា​អរគុណ។

 

បន្ទាប់​មក​ Lisa​ ក៏​ក្រឡេក​មើល​ទៅ​លើ​នំ រួច​ចាប់​ផ្ដើម​សើច ហើយ​ក៏​តម្រង់​ទៅ​កន្លែង​គិត​លុយ​ដោយ​មិន​ខ្វល់​ទេ​ថា​នំ​នេះ​មាន​សភាព​មិន​ស្អាត​នោះ​ទេ ព្រោះ​នាង​គិត​ថា​វា​មាន​លក្ខណៈ​កំប្លែង​។ ពេល​ Lisa ទៅ​ដល់​កន្លែង​គិត​លុយ បុគ្គលិក​អ្នក​គិត​លុយ​មិន​​គិត​ថា​វា​កំប្លែង​នោះ​ទេ ប៉ុន្តែ​គេ​បាន​ហៅ​​បុគ្គលិក​ផ្សេង​ទៀត រួម​ទាំង​មេ​ការ​មក​ផង មក​ជួយ​មើល​នំ​ និង​ថត​រូប​នំ​នោះ​ទៀត​ផង។

 

ជា​ការ​ភ្ញាក់​ផ្អើល​ដល់ Lisa បុគ្គលិក​គិត​លុយ​ស្រី​​ម្នាក់​បាន​​ដាក់​ដៃ​លើ​ស្មា​ Lisa ​និង​និយាយ​ថា៖ “បុគ្គលិក​នារី​​ដែល​បាន​សរសេរ​លើ​នំ​របស់​អ្នក​ គឺ​មាន​ជំងឺ​ខ្សោយ​ខួរ​ក្បាល។ នាង​មិន​គួរ​​សរសេរ​លើ​នំ​របស់​​​អ្នក​​​ទេ​ ប៉ុន្តែ​អ្នក​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​​នាង​ហើយ ព្រោះ​អ្នក​បាន​ញញឹម និង​អរគុណ​នាង ទាំង​នាង​បាន​សរសេរ….”។

 

ចំពោះ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជួយ​ Share Status របស់​ Lisa ហើយ​​មាន​មតិ​បាន​លើក​ឡើង​ចំពោះ​​គំនិត​នៃ​រឿង​នេះ​ថា អំពើ​ល្អ​គឺ​មាន​សារៈសំខាន់​ណាស់។ សម្រាប់​ម្ចាស់​នំ Lisa ក៏​បាន​លើក​ឡើង​ដូច្នោះ​ដែរ៕

 

នំ​ខេក​ រឿង​​​​ពិត​​ដ៏​ល្បី​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់
 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

 

ចុចអាន៖ Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ digitaltrends​​​​​​​