អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​


អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​

ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​គឺ “ល្បែង​ទាញ​ព្រ័ត្រ” ត្រូវ​បាន​គណៈកម្មការ​យូណេស្កូ​​សម្រេច​ចុះ​បញ្ជី​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ប្រទេស​ណា​មី​ប៊ី។ នេះ​បើ​យោង​តាម​ទំព័រ Facebook ផ្លូវ​ការ​របស់​លោក​ សី​យ៉ុន សុ​ភារិទ្ធ ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ផែន​ការ​សរុប​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

 

 

អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​

 

អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​

 

អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​

 

 

បើ​តាម លោកជំទាវ ភឿង សក្កណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ថា ការ​ដាក់​ល្បែង​ទាញ​ព្រ័ត្រ​ជា​ការ​ដាក់​ចូល​រួម​គ្នា​ចំនួន​៤​ប្រទេស មិន​មែន​តែ​កម្ពុជា​នោះ​ឡើយ គឺ​កូរ៉េ វៀត​ណាម ភី​លី​ពីន និង​កម្ពុជា ដោយ​សារ​ប្រទេស​ទាំង​នេះ​មាន​ល្បែង​នេះ​ដូច​គ្នា ដែល​ហៅ​ថា​សិទ្ធ​រួម។លោក​ជំទាវ​ជឿ​ថា ការ​ចុះបញ្ជី​នេះ​នឹង​អាច​រក្សា​បាន​ភាព​គង់​វង្ស ព្រម​ទាំង​គាំ​ទ្រ​ធ្វើ​ឲ្យរ​រស់​ឡើង​វិញ​នូវ​ការ​លេង​ល្បែង​ទាញ​ព្រ័ត​នេះ​ផង​ដែរ។

 

កន្លងមក កម្ពុជា​បាន​ចុះ​បញ្ជី​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដូច​ជា​ របាំ​អប្សរា និង​របាំ​ស្បែក​ធំ ។ ចំណែក​ចាប៉ី​ដង​វែង​​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ស្នើ​ទៅ​យូ​ណេ​ស្កូ និង​នា​ពេល​ខាង​មុខ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បំណង​ចុះ​បញ្ជី​ភ្លេង​អារក្ស​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ផង​ដែរ។

 
ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កម្សាន្ត​សប្បាយ​របស់​យុវជន​ខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ដែល​និយម​លេង​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ ឬ​កម្មវិធី​កម្សាន្ត​ភូមិ​ជា​ដើម។

 
អត្ថបទ៖ លឹម សុ​នា
រូបថត៖ Facebook លោក សី​យ៉ុន សុ​ភារិទ្ធ