សំណុំរឿងរក្សាទុកអាវុធ ​៖ សាលាឧទ្ឋរណ៍​លើកពេលប្រកាស​សាលដីកា ថោង សារ៉ាត់​និងឪពុកម្តាយ​ទៅថ្ងៃទី២៤ធ្នូ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​នៅម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី​០៣ធ្នូនេះ ​ចៅក្រមសាលាឧទ្ឋរណ៍​បានបិទបញ្ចប់សវនាការ ​ថោង សារ៉ាត់ ​និង ឪពុកម្តាយ ​ពាក់ព័ន្ឋនឹងសំណុំរឿងដឹកជញ្ជូន​និងរក្សាទុកអាវុធខុសច្បាប់ ​ហើយបានលើកពេល​ប្រកាសសាល​ដីកាទៅ​ធ្វើនៅ​ថ្ងៃទី២៤ ​ធ្នូ ២០១៥ ។

គួរ​រំលឹក​ថា ​ឪពុក​ ម្តាយ​លោក​ឧកញ៉ា ​ថោង សារ៉ាត់ ​​ត្រូវ​សាលាដំបូងរាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​​ដាក់​ពន្ធ​នា​គារ​ម្នាក់​២​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ ​ចំណែក​លោក​ឧក​ញ៉ា​ ថោង សារ៉ាត់ ​​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​​ដាក់​ពន្ធ​នាគារ​២​ឆ្នាំ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​៤​​លាន​រៀល​ដែរ​ ​ពី​បទ​ដឹក​ជញ្ជូន​ ​និង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់ ៕