អែន​ជែ​លី​ណា ជូ​លី រៀបរាប់​ពី​ទំនាស់​ក្នុង​គ្រួសារ​

Sanofi

អែន​ជែ​លី​ណា ជូ​លី (Angelina Jolie ) ទើបនឹង​រៀបការ​កាលពី ឆ្នាំមុន បន្ទាប់ពី​ទាក់ទង​គ្នា​អស់​រយៈពេល ១០ ឆ្នាំ ពិតជា​ធ្វើ​ឲ្យ​លោកអ្នក​មិន​សរសើរ​មិនបាន​ពី​ទំនាក់ទំនង​ស្នេហា ពួកគេ តែ​លោក​អ្នកមាន​ធ្លាប់​គិតពី​ទំនាស់​ក្នុង​គ្រួសារ​ពួកគេ​ទេ ។​​កាលពីពេល​ថ្មីៗ​នេះ នាង Angelina បាន​លើក​ពី​ទំនាស់​ដែល​ធ្លាប់​កើតឡើង​រវាង​នាង និង ស្វាមី ជា​ទំនាស់​មួយ​ដែល​វា​មិន​ទំនង​ទាល់តែសោះ ។ នាង​បាន​និយាយថា «​ពេលខ្លះ ទំនាស់​រវាង​យើង​ទាំងពីរ មិន​ទំនង​សោះ រហូតដល់​ខ្ញុំ​អស់សំណើច​មិន​ឈប់​ពី​ភាពមិន​ទំនង​នោះ ។

ខ្ញុំ​គិតថា យើង​ទាំងពីរ​សុទ្ធតែជា មនុស្ស​ម្នាក់​ដែលមាន​ចិត្ត​រឹងមាំ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​សម្រុះសម្រួល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង ។ ខ្ញុំ​ក៏​មិនដែល​ឈ្លោះ​គ្នា​ខ្លាំងក្លា​ណាស់ដែរ ដោយសារតែ​យើង​សុទ្ធតែ​ចេះ​ថយ​មួយ​ជំហាន​ម្នាក់ ណាមួយ​យើង​សុទ្ធ តែ​ផ្តោតអារម្មណ៍​សំខាន់​ទៅលើ​កូនៗ​របស់​យើង​ទាំងពីរ​» ។
​គួរ​បញ្ជាក់ដែរថា មុននឹង​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា ទាំង Angelina និង Brad សុទ្ធតែ​ធ្លាប់មាន​គ្រួសារ តែ​ក្រោយមក​ត្រូវ​បែកបាក់​វិញ ទើប​បានមក​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ ២០០៥ បន្ទាប់ពី​ថត​រឿង​ជាមួយគ្នា ៕ ​ថា​វរិ​ទ្ធ​

Related