អតីត​បវរកញ្ញា​ចក្រ​វាល ខឹង​មិត្ត​ប្រុស​មិន​ព្រម​រួមភេទ​ជាមួយ មានតែ​ស​ម្រេ​ចចិត្ត​……..​

Sanofi

អតីត​បវរកញ្ញា​សហ​រដ្ឋ​អាមេរិក និង​ជា​ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រ​វា​ឡឈ្មោះ​ អូ​លី​វៀ​ ឃ្យូ​ប៉ូ​ (Olivia Culpo)  បាន​ព​ន្លោ​យ ពាក្យ​ងាយៗ​សុំ​បែក​ពី សង្សារ​របស់​នាង លោក Tim Tebow ដែលជា​កីឡាករ​បាល់អោប​របស់​អាមេរិកដោយសារតែ​សង្សារ​របស់​នាង មិន​ព្រម​រួមភេទ​ជាមួយ​នាង ។​




ស្នេហា​មួយគូ​នេះ ត្រូវបាន​គេ​ដឹងថា ចាប់​ផ្ដើមឡើង​តាំងពី​ខែតុលា ប៉ុន្តែ​កីឡាករ​បាល់អោប​ម្នាក់នេះ ត្រូវបាន​គេ​ដឹងថា Tim បាន​ស្បថ​ថា​នឹង​តម​មិន​រួមភេទ​ឡើយ រហូតដល់​គេ​រៀបការ ហើយ​នៅពេលដែល នាង​ដឹងថា សង្សារ​នាង​ធ្វើបែបនេះ នាង​ក៏​បញ្ចប់​ស្នេហា​នេះ​តែម្ដង ។​

សារព័ត៌មាន​អន្តរជាតិ​មួយ បានទទួល​ព័ត៌មាន​ពី​មនុស្ស​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា «Tim ពិតជា​ស្រលាញ់ Culpo ខ្លាំងណាស់ ហើយ​គាត់​បាន​ផ្ញើ​សំបុត្រ​ស្នេហា និង​ពាក្យ​ផ្អែមល្ហែម​ខ្លីៗ ដែល​ស្ដែង​នូវ ក្ដី​ស្រលាញ់​របស់គាត់​ចំពោះ​នាង​» ។ ប៉ុន្តែ​នាង​បាន​សុំ​បែក​ពី Tim ក៏​ព្រោះតែ​នាង មិនអាច​ទ្រាំ​នឹង​ស្នេហា​ដែល មិនចេះ​ស្របតាម​នាង​នេះ​ណាស់ ។​

ប្រភព​ដដែល​បាន​បន្ថែមថា «Tim នៅតែ​ស្រលាញ់ និង​យកចិត្ត​នាង ប៉ុន្តែ​គាត់​នៅតែ​មិន​ព្រម​រួមភេទ​ជាមួយនឹង​នាង​ដដែល ហើយ​គាត់​ពិតជា​មនុស្ស​ដែល​មានះ​ពិតមែន​» ។​ ​សូមបញ្ជាក់ថា បវរកញ្ញា​រូប​ស្រស់​ម្នាក់នេះ បាន​ផ្ដើម​ស្នេហា​ជាមួយនឹង Tim Tebow ក្រោយពេល​នាង​បាន​បែក ពី​លោក Nick Jonas ដែលជា​តារាចម្រៀង​អស់​រយៈពេល​បី​ខែ​រួចមក​នោះ ៕ ខេមរា​



Related