ឆន សុវណ្ណ​រាជ សារភាព​ស្រឡាញ់ ឱក សុគន្ធ​កញ្ញា នៅឯ​ខេត្តព្រៃវែង​

Sanofi

កន្លងទៅ​គេ​គ្រាន់​តែមាន​ការលេចឮ និង សង្ស័យថា ឆន សុវណ្ណ​រាជ និង ឱក សុគន្ធ​កញ្ញា ស្រឡាញ់គ្នា ព្រោះ​តាមរយៈ​សកម្មភាព​រប​ស់​ពួកគេ និង តាម​រូបថត​ដែល​ពួកគេ​តែង​បង្ហោះ​បានបង្ហាញឲ្យ​ឃើញ​ពីភាពស្និទ្ធស្នាល​ល្អូកល្អិន​របស់​អ្នក​ទាំងពីរ​ជា​យូរ​មកហើយ តែ​ត្រូវបាន​ពួកគេ​ធ្វើការ​បដិសេធ និង ចាត់ទុក​ត្រឹម​ជាការ​រាប់អាន​គ្នា ទើបតែ​លើក​នេះ​គេ​បាន​ស្តាប់ឮ និង ឃើញ​ផ្ទាល់​ភ្នែក​ពី​ការសារភាពសុំ​ស្នេហ៍​របស់ ឆន សុវណ្ណ​រាជ ចំ​ពោះ​ ឱក សុគន្ធ​កញ្ញា នៅឯ​ខេត្តព្រៃវែង ។​

ក្នុង​កម្មវិធី​តន្ត្រី​ស្រា​បៀរ​កម្ពុជា​នៅឯ​ខេត្តព្រៃវែង​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​ លោក ឆន សុវណ្ណ​រាជ បាន​ស្រែក​ប្រកាស​ទៅកាន់​អ្នកទស្សនា​យ៉ាងច្រើន​កុះករ​ថា រូបលោក​សុំ​សារភាពថា​បាន​លួច​ស្រឡាញ់ ឱក សុគន្ធ​កញ្ញា ៣ ឆ្នាំ ​មកហើយ តែ​គ្មាន​ពេល​ទើបតែ​បានមក​កាន់​ខេត្តព្រៃវែង​នេះ​លោក​សុំ​សារភាពថា ស្រឡាញ់​នាង​ហើយ។ ក្នុងពេលនោះ​អ្នកទស្សនា​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ និង អបអរសាទរ​ជាខ្លាំង ដោយ​យល់ថា​រវាង ឆន សុវណ្ណ​រាជ និង ឱក សុគន្ធ​កញ្ញា បើជា​គូស្នេហ៍​ពិតមែន​ពិត​ជា​ស័ក្តិសម​គ្នា​ខ្លាំង​ណាស់ ។

ប៉ុន្តែ ​អ្វីដែល​គេ​នាំគ្នា​អាណិត​ដល់ ឆន សុវណ្ណ​រាជ នោះ​គឺ​បានទទួល​ការឆ្លើយតប​ពី ឱក សុគន្ធ​កញ្ញា វិញ​ថា​ជាការ​សារភាព​យឺត​ពេល​ហើយ ព្រោះ​នាង​មាន​គូស្នេហ៍​រួចហើយ​ហេតុអ្វី​ស្គាល់គ្នា​យូរហើយ ​មិននិយាយ​សារភាព ។

​ចង់ដឹងទេ​ថា​​ ការសារភាព​សុំ​ស្នេហ៍​របស់ ឆន សុវណ្ណ​រាជ និង ការឆ្លើយតប​របស់ ឱក សុគន្ធ​កញ្ញា បែបណា​សូម​នាំគ្នា​តាមដាន​ទស្សនា​នូវ​ឃ្លី​ប​វីដេអូ​រយៈពេល ៧ នាទី ៥៧ វិនាទី ខាងក្រោម​នេះ​៕ ដេវីត


  

 

 

កក្រើកតែម្ដង! លោក រាជ លួចស្រលាញ់ កញ្ញា អត់ហ៊ានសារភាព តែដល់ពេលសារភាពទៅ កញ្ញា បដិសេធ ព្រោះមានអ្នកស្រលាញ់ហើយ

Posted by ព័ត៌មានកម្សាន្ត on Tuesday, November 17, 2015

 

Related