​តុលា​ការបើក​ការសាកសួរ លោក ពេជ្រ ព្រហ្ម​មុនី លើ​បទល្មើស​ថ្មី​មួយទៀត

រាជធានី​ភ្នំពេញ​៖​លោក​អាំង​មាលតី​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​ពេជ្រ​ព្រហ្ម​មុនី​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​ជា​គ្រូមន្តអាគម​និង​ជា មនុស្ស​ជំនិត​បំផុត​នៅ​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​នាំខ្លួន​មក​តុលាការ ដើម្បី​សាកសួរ​បទល្មើស​ថ្មី​មួយទៀត ពីបទ​ជំនួញ​ឥទ្ធិពល​អកម្ម ។​ខណៈ​នេះ​លោក​ចៅក្រម​ស៊ើបសួរ ថា​ន់ ឡេង កំពុង​សាកសួរ​លោក ពេជ្រ ព្រហ្ម​មុនី នៅឯ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

 សូមជម្រាបថា លោក ពេជ្រ ព្រហ្ម​មុនី ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ " ជំនួញ​ឥទ្ធិពល​អកម្ម " តាម​មាត្រា ៥៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ឯណោះ ។ 

​ការចោទប្រកាន់​បទល្មើស​ថ្មី​នេះ គឺធ្វើឡើង​ស្របពេល​ដែល​លោក​ចៅក្រម វ៉េង ហ៊ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ បាន​ផ្តន្ទាទោស​លោក ពេជ្រ ព្រហ្ម​មុនី រយៈពេល​១៨​ខែ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​១០​ខែ​ប៉ុណ្ណោះ ពីបទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ តាម​មាត្រា​៦០៩ នៃ​ក្រមព្រហ្មទណ្ឌ​។ 

​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​លោក ពេជ្រ ព្រហ្ម​មុនី ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​ឧកញ៉ា ថោង សារ៉ាត់ និង​ឪពុកម្តាយ​របស់គាត់​៕ 

​តុលា​ការបើក​ការសាកសួរ លោក ពេជ្រ ព្រហ្ម​មុនី លើ​បទល្មើស​ថ្មី​មួយទៀត