ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចូលរួមបើក មហាសន្និបាតបូកសរុប ការងារ លើកទី៤ របស់សមាគមន៍ អ្នកសាងសង់កម្ពុជា និងបើកការតាំងពិព័រណ ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៥ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិរព័រណ៍កោះពេជ្រ ដោយកម្មវិធីនេះ ធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃចាប់ពី ថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៥។

លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ នេះបាន បានអញ្ជើញចូលរួមបើក មហាសន្និបាតបូកសរុបការងារលើកទី៤ និងបើកការតាំងពិព័រណ ឧស្សាហកម្ម សំណង់កម្ពុជា ឆ្នាំ២០១៥ ដោយមានវត្តមានអ្នកចូលរួម លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ   លោក ណាតា ភន ព្រុំស៊ូទី (Natta Phorn Bhromsuthi) ប្រធានសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF)  លោក គឹម ជាងវ៉ុក (Kim Jang-Wook) ជាតំណាងសហព័ន្ធអន្តរជាតិ នៃសមាគមអ្នកសាងសង់អាស៊ី  និង ប៉ាស៊ីហ្វិក (IFAWPCA)  និង លោក ពុង ឃាវសែ ប្រធានសមាគមន៍អ្នកសាងសង់កម្ពុជា  ។

លោក អ៊ឹម ឈុនលឹម បានលើកឡើងថា «លោកពិតជាអរគុណ និងសរសើរដល់លោកឧកញ្ញ៉ា ពុង ឃាវសែ ប្រធាន សមាគមន៍ ដែលបានរៀបចំក្នុងពិធីនេះ ដោយបានដាក់បង្ហាញគ្រឿងចក្រ ឧបករណ៍សម្ភារៈសំណង់ព្រមទាំង បច្ចេកវិទ្យា សាងសង់ទំនើបៗ ដែលការរៀបចំនេះជួយកាត់បន្ថយការចំណាយ ចំណេញពេលវេលា  ហើយទទួល បានផលប្រយោជន៍ច្រើន» ។

លោកក៏បានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការរបស់សមាគមកាន់តែមានភាពរលូន ដោយសម្រេចបានការងារ ជាច្រើន ទាំងក្នុង និងក្រៅប្រទេស   និងមានសមាជិករបស់ខ្លួនរហូតដល់ទៅ ១១០ក្រុមហ៊ុន និងមានទំនាក់ទំនង យ៉ាងល្អជាមួយនឹងសមាគមជាតិ  និងអន្តរជាតិ រហូតបានក្លាយជាសមាជិកនៃសមាគមអន្តរជាតិ។

ក្នុងកម្មវិធីមហាសន្និបាតនេះដែរ អ្នកចូលរួមមិនត្រឹមតែអាចមើលឃើញពីសមិទ្ធផលនានា ទាក់ទងនិងសំណង់ ប៉ុណ្ណោះទេ ហើយក៏អាចធ្វើការផ្លាស់ប្តូរយោបល់  ចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ជាមួយ នឹងសេវាកម្មសំណង់ផងដែរ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ កម្មវិធីនេះរៀបចំឡើងដោយមាន ស្តង់ដាក់បង្ហាញគ្រឿង សំណង់ រហូតដល់ទៅ ២៥០ក្រុមហ៊ុន ទាំងជាតិ និងអន្តរជាតិ។

នៅឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ មានទុនវិនិយោគជាមធ្យម ២,២០០ លានដុល្លារ អាម៉េរិក ដែលនៅឆ្នាំ២០១១ មាន ទុនវិនិយោគប្រមាណ  ១,២២៦ លានដុលា្លរអាម៉រិក ឆ្នាំ២០១៣ ប្រមាណ២,៧៧៣ លានដុល្លារអាម៉រិក  និងឆ្នាំ ២០១៤ ប្រមាណ ២,៥០៧ លានដុល្លារអាម៉រិក។

បើតាមទិន្នន័យសំណង់ ដែលខាងក្រសួងបង្ហាញ តាមរយៈការស្រង់បាន គិតមកដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ទុនវិនិយោគសុរបលើវិស័យសំណង់ នៅទូទាំងប្រទេស មានប្រមាណ ២,៩៣៦ លានដុល្លារអាម៉រិក  បើធៀប ទៅនឹងឆ្នាំ២០១៤ មានការកើនឡើង ២៧ ភាគរយ ។ ក្នុងនោះមានទុនវិនិយោគលើសំណង់អគារខ្ពស់ៗ ដែលមាន កម្ពស់ចាប់ពី ១០ជាន់ ដល់៥៥ជាន់ មានចំនួន ៥៦អគារ មានតម្លៃទុនវិនិយោគប្រមាណ ១,៥៨១ លានដុល្លារអាម៉រិក ស្មើនិង ៥៤% នៃទុនវិនិយោគសរុប ។

ភាពរីកចម្រើនទាំងនេះបានមកពីការខិតខំប្រឹងប្រែងជំរុញលើកទិកចិត្ត របស់រដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កើនឡើងជាលំដាប់ប្រមាណ ៧% និងបានជំរុញឲ្យមានការវិនិយោគក្នុងវិស័យ ឧស្សាហកម្ម សំណង់ កាត់ដេរ ទេសចរណ៍ និងកសិកម្មជាដើម៕

ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ

ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ

ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ

ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ

ក្រសួងរៀបចំ ដែនដីបើក មហាសន្និបាត បូកសរុបការងារ លើកទី៤ និងដាក់បង្ហាញ ឧស្សាហកម្មសំណង់ នៅកោះពេជ្រ