អាជ្ញាធរ ខណ្ឌមានជ័យ ចុះសម្របសម្រួល ពលរដ្ឋតវ៉ា ជាមួយក្រុមហ៊ុន អគ្គិសនី មានតង់ស្យុងខ្ពស់ (មានវីដេអូ)

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០នាក់ រស់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំគ្នាតវ៉ាចំពោះអាជ្ញាធរ ដែលតបណ្តាញអគ្គិសនី មានតង់ស្យុងខ្ពស់ កាត់តាមភូមិឋានរបស់គាត់ ចំពោះសុខភាពរបស់កូនចៅរបស់គាត់ ។

ការតវ៉ានៅតែបន្ត តែអាជ្ញាធរ និងមន្រ្តីអគ្គិសនី នៅតែបន្តធ្វើការតបណ្ដាញដដែល។

ចំពោះផលប៉ះពាល់អាជ្ញាធរបានបញ្ជាក់ថា ពួកគាត់បានដោះស្រាយបញ្ហា ផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់អស់ហើយឃើញថា គ្មានផលប៉ះពាល់អ្វីទេ ។

ក្រោយមានការតវ៉ា គេឃើញអភិបាលរង លោក ឌី រ័ត្នខេមរុណ និងលោកឡុង ង៉ែត ព្រមទាំងមានការសម្រប សម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង ស៊ិន វីរៈ ផងដែរ  ។

អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជាក់ថា ការតបណ្តាញអគ្គិសនីនេះគឺក្រុមការងារបានតភ្ជាប់តាំងពីព្រំប្រទល់ខេត្ត តាកែវ មកម្ល៉េះ គឺសល់តែ៥បង្គោលទៀតប៉ុណ្ណោះនឹងចប់ហើយ ហើយ៥បង្គោលនេះ គឺអាក់ខាន ដោយសារតែមាន ប្រជាពលរដ្ឋតវ៉ា ។

មន្រ្តីអគ្គិសនី បានបញ្ជាក់ថា ខ្សែបណ្តាញនេះ គឺតចូលអនុចែកចាយអគ្គិសនីចាក់អង្រែលើ ហើយធ្វើការ បែងចែក ក្នុងរាជធានីភ្នំពេញតែម្តង ៕