ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧

ភ្នំពេញ៖ មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក្នុងឱកាសនៃទិវាជនពិការ កម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិ លើកទី៣៣ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បានជួបជុំ និងសំណេះសំណាល ជាមួយ អតីតយុទ្ធមិត្តរួមអាវុធ ដើម្បីរំលឹកនូវរឿងរ៉ាវ កន្លងដែលធ្លាប់រួមកាយរួមចិត្ត ឆ្លងកាត់សមរភូមិ ក្នុងបំណងតែ មួយជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្ន រំដោះប្រទេសជាតិចេញពីរបបអាវខ្មៅ។

ក្នុងទីបញ្ជាការកងពលតូចលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា យុទ្ធមិត្តរួមអាវុធទាំងនេះ កន្លងមកពួកគាត់បានបម្រើការនៅវរ:សេនាតូចដឹកជញ្ជូនលេខ៨០ ចំណុះឱ្យអគ្គស្នងការ ភស្តុភារហិរញ្ញវត្ថុនៃ ក្រសួង ការពារប្រទេស សម័យរដ្ឋកម្ពុជា ពួកគាត់បានកាន់អាវុធ ចូលសមរភូមិដោយភាព អង់អាចក្លាហាន ដើម្បី បុព្វហេតុជាតិមាតុភូមិ ប៉ុន្តែជាអកុសលសង្គ្រាម បានធ្វើឱ្យពួកក្លាយជាជនពិការ។

មេបញ្ជាការកងពលតូច លេខ៩៩ ក៏បានផ្តាំផ្ញើទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរង ដែលចូលរួមក្នុងពិធីសំណេះសំណាល ក្នុងទីបញ្ជាការកងពលតូចដឹកជញ្ជូន លេខ៩៩ នាពេលនេះ សូមឱ្យយក គំរូវីរ:ភាព របស់អតីតយុទ្ធមិត្តរួមអាវុធ របស់លោកកន្លងមក។  លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ទៅកាន់ កងទ័ពទាំងអស់ថា កម្ពុជាបច្ចុប្បន្ននេះ គឺកើតចេញពីរណសិរ្ស២ធ្នូ កើតចេញថ្ងៃ៧មករា ១៩៧៩ រួមនិងនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការរើសអើង ដល់ជនពិការ ហើយសូមជួយជម្រុញលើកទឹកចិត្ត ដល់ជនពិការទាំងអស់ឱ្យប្រឹងប្រែង តស៊ូក្នុងការជម្នះភាព ពិការរបស់ខ្លួន។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានផ្តល់ថវិកា ដល់អតីតយុទ្ធមិត្តរួមអាវុធ ចំនួន៤នាក់ ក្នុងម្នាក់ៗ នូវថវិកាចំនួន៨០ម៉ឺន រៀល អង្ករ៣ការ៉ុង មី១កេស ទឹកក្រូច១កេស និងទឹកផ្លែឈើ ១កេស។

 ក្នុងឱកាសដែលកម្ពុជាប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងបណ្តាញសង្គម Facebook បានអំពាវនាវដល់ជនមិនពិការទាំងអស់ ឲ្យបញ្ឈប់ការរើសអើង លើជនពិការ ព្រមទាំងលើកទឹកចិត្ត ដល់ជនពិការ ទាំងអស់ ឲ្យប្រឹងប្រែងតស៊ូ ដើម្បីជម្នះភាពពិការរបស់ខ្លួន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ ស្ថាប័នរដ្ឋ និងផ្នែកឯកជន ឲ្យជួយបង្កលក្ខណៈដល់ជនពិការ បានទទួលការបណ្តុះបណ្តាល និង ទទួលបានការងារ ធ្វើសមរម្យ និងជួយរៀបចំកន្លែងសម្រាប់ ធ្វើដំណើររបស់ជនពិការនៅតាមអាគារ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ព្រម ទាំងតាមទីកន្លែងផ្សេងទៀត ដូចជាព្រលានយន្តហោះកំពង់ផែ និងកន្លែងមួយចំនួនទៀត។  ឯស្ថានីយ ទូរទស្សន៍ សូមជួយរៀបចំឲ្យមានអ្នកប្រើភាសាសញ្ញា ដើម្បីជួយឲ្យអ្នក គ ថ្លង់ អាចទទួលបានព័ត៌មាន។

សម្តេចបានសម្តែងការអគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយដល់ជនពិការ ជាងនោះទៅទៀត សម្តេច ក៏បានសម្តែងការអគុណចំពោះ ភរិយារបស់សម្តេច ដែលបានទទួលយកសម្តេច ដែលជាជនពិការ ធ្វើជាស្វាមីតាំង ពីគ្រាក្រ និង ពេលវេលាដ៏លំបាកបំផុត៕

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជួបជុំអតីត យុទ្ធមិត្តរួមអាវុធ ក្នុងទិវាជនពិការ កម្ពុជាលើកទី១៧