ខេត្តកំពង់ចាម ជាមជ្ឈមណ្ឌល កីឡាជាតិដំបូងគេ នៅកម្ពុជា

កំពង់ចាម៖ ក្នុងនាមប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នៃការប្រកួត SEA Games លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា ត្រូវមានមជ្ឈមណ្ឌលកីឡាជាតិយ៉ាងហោចណាស់ក៏មាន៣មណ្ឌលផងដែរ។

ដោយមជ្ឈមណ្ឌលកីឡាជាតិទាំង៣នោះ ត្រូវធ្វើឡើងនៅតំបន់ផ្សេងៗគ្នាទៅតាមប្រភេទ គឺតំបន់សមុទ្រ តំបន់ទន្លេ និងតំបន់ដីដែលមានទីតាំងសមរម្យអាចរៀបចំព្រឹត្តិការណ៍ធំៗបាន។ លោកបានបន្តថា ពេលនេះខេត្តកំពង់ចាម មានដីសម្រាប់កសាងមជ្ឈមណ្ឌលកីឡាជាតិហើយ គឺអតីតពហុកីឡដ្ឋានខេត្ត ដែលមួយផ្នែកបានកសាងជា អាងហែលទឹក កម្រិតស្តងដារអន្តរជាតិ ប្រសិទ្ធិនាមថា មជ្ឈមណ្ឌលហែលទឹកតេជោសែន ដោយចំណាយថវិកា អស់ជិត២លានដុល្លារអាមេរិក។ ខេត្តកំពង់ចាមជាខេត្តមួយដែលមានសក្ដានុពលខាងកីឡាច្រើន ក្រៅពីកីឡា ហែលទឹក គឺអ្នកលេងកីឡាផ្សេងៗទៀតជាច្រើនមានប្រភពចេញពីខេត្តកំពង់ចាម ។

អគ្គលេខាធិការបានបន្ថែមទៀតថា មជ្ឈមណ្ឌលជាតិមួយទៀតដែលត្រូវកសាងមជ្ឈមណ្ឌលជាតិកីឡានោះ ស្ថិត នៅលើទឹកដីពិសិដ្ឋដែលសម្បូរទៅដោយប្រាសាទបុរាណ គឺ ខេត្តសៀមរាប ចំណែកមជ្ឈមណ្ឌលជាតិចុងក្រោយ ស្ថិតនៅប៉ែកនិរតី ជាពិសេសតំបន់សមុទ្រ មានខេត្ត២ គឺខេត្តកំពង់សោម និងខេត្តកំពត ត្រូវជ្រើសរើសយកមួយក្នុង ចំណោមខេត្តទាំង២នោះ។

លោកបញ្ជាក់ទៀតថា មានមជ្ឈមណ្ឌលកីឡាបែបនេះ ប្រជាជនដែលរស់នៅតំបន់នោះ មានភាពងាយស្រួល នឹងឲ្យ កូនរបស់គាត់មកហាត់កីឡាគ្រប់ប្រភេទបាន ហើយទីនោះក៏អាចធ្វើជាកន្លែងសម្រាប់ ប្រកួតកីឡាមួយចំនួន នៅពេល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games ដែរ៕