ភាគីចិនចុះពិនិត្យ មើលការសាងសង់ រោងជាងក្នុង កងពលតូចដឹកជញ្ជូន លេខ៩៩

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេស នៃកងទ័ពរំដោះ ប្រជាជនជនចិន នៅព្រឹកថ្ងៃទី៣ ខែធ្នូ នេះ បានចុះពិនិត្យមើល ការសាងសង់ និងពិភាក្សាកិច្ចការមួយ ចំនួនជាមួយក្រុមអុ្នកបច្ចេកទេសកម្ពុជា ក្នុងការសាងសង់រោងជាង ជួសជុល រថយន្តនៅទីបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩។

ក្នុងជំនួបពិភាក្សាជាមួយភាគី កងទ័ពរំដោះប្រជាជនជនចិន ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី នាយករងនាយកកដ្ឋានកងវិស្វកម្ម និងឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩។ ក្នុងកិច្ចពិភាក្សាភាគីកម្ពុជា បានស្នើសុំឲ្យភាគីចិនជួយពន្លឿន ក្នុងការសាងសង់រោងជាង ជួសជុសរថយន្ត នៅក្នុង ទីបញ្ជាការ កងពលតូចលេខ៩៩ ដែលជាជំនួយឥសំណង របស់កងទ័ពរំដោះប្រជាជនចិន។

ជាមួយគ្នានេះភាគីចិន ក៏បានសន្យាថាធ្វើយ៉ាងណានិងពន្លឿន ក្នុងការសាងសង់រោងជាងជួសជុលរថយន្ត ក្នុងទីបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩នេះ ឲ្យបានឆាប់ៗក្នុងពេលខាងមុខ៕