ប្រជាពលរដ្ឋ ចាប់ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាព ទាក់ឆ្កែរបស់ពួកគាត់

កៀនស្វាយ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ច ចាប់ខ្លួនបាន បន្ទាប់ពីជន សង្ស័យរូបនេះ បានធ្វើសកម្មភាពទាក់ឆ្កែរបស់គាត់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅចំណុច ទំនប់សម្តេចជាស៊ីម ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលមួលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ដែលនគរបាល ចាប់ខ្លួនបានមានឈ្មោះ ឈ្មោះសុខ បូរាន់ ភេទប្រុស អាយុ៣៩ឆ្នំា ជនជាតិខ្មែរ មុខរបមិនពិត មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកបក្ខពួកដែលគេចខ្លួនមានទី១ឈ្មោះម៉ី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ សាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី២ឈ្មោះ ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅសង្កាត់ទួលសង្កែ រាជធានី ភ្នំពេញនិងទី៣ឈ្មោះ ហួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិ សាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ ។

នគរបាលមូលដ្ឋានបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យ មានគ្នា០៤នាក់ជិៈម៉ូតូ០២គឿង ទិសដៅពីភ្នំពេញ មកធើ្វសកម្មភាពទាក់ឆ្កែ នៅស្រុកកៀនស្វាយ លុះមកដល់ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀន ស្វាយ ជនសង្ស័យបានធើ្វសកម្មភាព ទាក់ឆ្កែបន្តទៀត តែដោយឮសម្លេងឆ្កែស្រែក ប្រជាពលរដ្ឋក៍នាំគ្នា ចេញមក មើល ខណះនោះជនសង្ស័យ ក៍នាំគ្នាជិះម៉ូតូរត់ ហើយបានជិះបុកដើមខ្នុរបណ្តាលឲ្យឈ្មោះ សុខ បូរាន់ ភេទ ប្រុស ដួលម៉ូតូបាក់ជើងខាងស្តាំ រីឯជនល្មើស០៣នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AN-4536 ព្រមទាំង សត្វឆ្កែ០២ក្បាលផងដែរ ។

បច្ចុប្បន្នវត្ថុតាងត្រូវ បានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕