ឡាវ ប្រារព្ធទិវា បុណ្យជាតិ រំឮកខួបលើកទី៤០ នៃការបង្កើត សាធារណរដ្ឋ ប្រជាមានិត

វៀងច័ន្ទ៖ ព្រឹត្តិការណ៍ បាញ់កាំជ្រួច បានបញ្ចប់ សម្រាប់ប្រារព្ធ ពិធីបុណ្យជាតិ មួយនៅក្នុង ប្រទេស ឡាវ នៃតំបន់អាស៊ីភាគអាគ្នេយ៍ ដែលប្រារព្ធធ្វើឡើងដើម្បីរំឭកខួបនៃ ការបង្កើត សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតរបស់ខ្លួនលើកទី៤០។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅមុនពេលថ្ងៃ លិច តំណាងសង្គមពហុជាតិសាសន៍របស់ប្រទេសឡាវ រួមទាំងអង្គភាព ជនស៊ីវិល យោធា និងអ្នកនយោបាយ នៅទូទាំង ១៧ ខេត្តក្នុងប្រទេស បាន ដង្ហែរក្បួននៅ ក្នុងរដ្ឋធានីវៀងច័ន្ទ ស្ថិតក្រោមស្រមោលនៃចេតិយព្រះពុទ្ធសាសនាដ៏ធំមួយ។

នៅពេលព្រឹកព្រលឹមឡើងអ្នករង់ចាំចូលរួម មានដូចជាថ្នាក់ដឹកនាំរបស់ប្រទេស ព្រមទាំង ឥស្សរជនបរទេស អ្នកការទូត និងភ្ញៀវកិត្តិយស បានអញ្ជើញ ចូលរួមអបអរ រួមទាំងមន្រ្តីសភាជាន់ខ្ពស់របស់ចិនលោក ហ្សាង ឌីជៀង ផងដែរ។

គួរបញ្ជាក់ផងដែរថា របបសាធារណៈរដ្ឋប្រជាមានិតឡាវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ក្នុងពេល ស្របគ្នានឹងសង្គ្រាមលោកលើកទី II នៅពេលដែលប្រទេសនេះ និងក្នុងតំបន់ កំពុង ការខិតខំប្រឹងប្រែង ដើម្បីរុញច្រានប្រទេសមហាអំណាច ដែលមកដាក់អាណានិគម៕