2NE1 បង្ហាញខ្លន​ឲ្យកក្រើក​ឆាក MA​MA 2015

កូរ៉េ៖ ក្រុមចម្រៀងស្រី លេចធ្លោបំផុត ប្រចាំកូរ៉េខាងត្បូង 2NE1 បានធ្វើឲ្យអ្នកគាំទ្រ ហ៊ោកញ្ជ្រៀវស្ទើរកក្រើកឆាក MAMA 2015 ដោយនឹកស្មានមិនដល់ថា ស្រីស្អាតទាំង៤នាក់ នឹងត្រឡប់មកបង្ហាញខ្លួនរួមគ្នាក្នុងព្រិត្តិការណ៍នេះ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះថា ក្នុងពេលបង្ហាញវត្តមាន តារាវ័យ២៣ឆ្នាំCL ដែលកំពុងប្រឡូកខ្លួន ចូលក្នុងវិស័យសិល្បៈនៅអាមេរិក បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោយ៉ាងខ្លាំង ជាមួយនិងបទ “Baddest Female” បន្ទាប់មកទៀត2NE1 បានបង្ហាញខ្លួនម្តងម្នាក់ៗ ក្នុងកាយវិការប្លែកៗពីគ្នាសម្តែងបទ “Fire” ធ្វើឲ្យអ្នកគាំទ្រកាន់តែរំជួលចិត្ត និងបញ្ចប់ទៅវិញដោយបទ "I Am The Best" ហើយការបង្ហាញខ្លួនលើកនេះអ្នកគាំទ្ររំពឹងថា 2NE1 នឹងត្រឡប់ មកជួបអ្នកគាំទ្រក្នុងពេលឆាប់ៗក្រោយទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូ។

ជាមួយនឹងចំនួនចុចLike រាប់ពាន់2NE1 ក៏មានអ្នកចូល Comment ជាច្រើនផងដែរដោយបង្ហាញអារម្មណ៍រីករាយនិងភ្ញាក់ចំពោះវត្តមានរបស់ពួកគេនឹងជឿជាក់ 2NE1នឹងមិនឲ្យពួកគេរង់ចាំទៀតទេ ៕

2NE1 បង្ហាញខ្លន​ឲ្យកក្រើក​ឆាក MA​MA 2015

2NE1 បង្ហាញខ្លន​ឲ្យកក្រើក​ឆាក MA​MA 2015